ព័ត៌មានជាតិ
អ្នកស្រី បែន សុធារី ម្ចាស់សិប្បកម្មនំបញ្ចុកសំណូមពរឯកឧត្តមកើត រិទ្ធនិងតុលាការកំពូលសើរើរឿងក្តីឡើងវិញ
ភ្នំពេញ ៖ អ្នកស្រី បែន សុធារី ម្ចាស់សិប្បកម្មនំបញ្ចុកនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាថ្ងៃទី១៩សីហានេះ បានសំណូមពរដល់ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង តុលាការកំពូលសើរើសំណុំរឿងនិងបើកសវនាការឡើងវិញ ព្រោះនៅពេល២នាក់បងប្អូនប្តឹងផ្តល់គ្នាគ្មានឈ្មោះគាត់នៅក្នុងវិវាទនោះទេ?ហេតុអីតុលាការយកដីគាត់ទៅបែងចែកដល់ភាគីទំនាស់គ្នាទាំង២នាក់នោះទៅវិញ។
អ្នកស្រីបានសំណូមពរនាពេលនេះ បន្ទាប់ពីតុលាការកំពូលបានចេញសាលដីកាយកដីពុំដែលមានទំនាស់សោះ នៅសុខៗយកដីគាត់ជាង២ម៉ឺនម៉ែត្រការេ ទៅឱ្យភាគីចាញ់ក្តីម្នាក់ជាប្អូន ហើយដីទំនាស់គ្នាជាង២ហិកតាដែលមានព្រំជាប់គ្នា តុលាការបានប្រគល់ទៅឱ្យភាគីអ្នកឈ្នះក្តីជាបង និង សំណូមពរដល់ក្រសួងយុត្តិធម៌និងតុលាការធ្វើកោសល្យវិច័យលើឯកសារភាគីទាំងអស់ ដើម្បីរកមុខមន្ត្រីខិលខូច ទល់នឹងអភិក្រមទាំង៥របស់សម្តេច ធ្វើឱ្យមានយុត្តិធម៌សង្គមឡើងវិញ។

អ្នកស្រីបែន សុធារី បានបន្តថា ឈ្មោះវូ សេងគ្រី(ភាគីទំនាស់)បញ្ជាក់ថាដីគាត់អត់មានពាក់ព័ន្ធទេ ដូចនេះដីដែលតុលាការចែកទៅឱ្យភាគីទំនាស់ ស្ថិតនៅចំណុចណា?សូមតុលាការជួយចង្អុលបង្ហាញទីតាំងនោះផង។
អ្នកស្រីក៏បានសំណូមពរឱ្យតុលាការកំពូលមេត្តាសើរើឡើងវិញ ព្រោះភាគីខាងឈ្មោះវូ សេងគ្រី ពុំមានភស្តុតាងនោះទេ ពួកគាត់២នាក់ប្តីប្រពន្ធបំភាន់ភ្នែកតុលាការថាមានដីជាង៤ម៉ឺនម៉ែត្រការេ នៅក្នុងទំនាស់គឺតាមការចង្អុលបង្ហាញ ។តាមពិតដីទំនាស់មានតែជាង២ម៉ឺនម៉ែត្រការេទេ ហេតុនេះហើយទើបធ្វើឱ្យតុលាការមានការយល់ច្រឡំ កាត់យកដីគាត់ជាង២ម៉ឺនម៉ែត្រការេចូលទៅក្នុងដីទំនាស់។
ជុំវិញការធ្វើប្លង់ដីកាលពីពេលថ្មីៗនេះ អ្នកស្រីបែន សុធារីបញ្ជាក់ថា «កូនកើតមុនម៉ែ ឈ្មោះវូ សេងគ្រីបានធ្វើប័ណ្ណកាន់កាប់ដីគ្របលើដីខ្ញុំនិងដីអ្នកផ្សេងទៀតនៅច្រកចូលដែលអត់មានរឿងក្តីសោះ នៅមុនពេលអនុវត្តសាលដីកាបែបនេះ តើស្ថាប័នពាក់ព័ន្ធគិតយ៉ាងម៉េច?»។ អ្នកស្រីក៏សំណូមពរ ឱ្យតុលាការធ្វើកោសល្យពិច័យលើឯកសារភាគីទាំងអស់ ដើម្បីរកមុខមន្ត្រីខិលខូច ទល់នឹងអភិក្រមទាំង៥របស់សម្តេច ធ្វើឱ្យមានយុត្តិធម៌សង្គមឡើងវិញ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧សីហាកន្លងទៅនេះ អ្នកស្រី លាង ញឹប ដែលជាភាគីឈ្នះក្តីត្រូវតុលាការកំពូលកាត់យកដីអ្នកស្រីបែន សុធារីជាង២ម៉ឺនម៉ែត្រការេធ្វើជាកម្មសិទ្ធិបានបង្ហាញភស្តុតាងថា ដំបូងដីជាង២ហិកតាដែលមានទំនាស់ ជាដីរបស់គាត់កាន់កាប់បន្តពីប្តីរបស់គាត់ទិញពីឈ្មោះចាប ឌឿននិងឈ្មោះរស់ អយ , ក្រោយមកឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី(ត្រូវជាបងស្រីរបស់គាត់)បានប្តឹងយកដីគាត់ជាង២ហិកតាទៅសាលាដំបូង។ ដោយសារតែសាលាដំបូងឱ្យគាត់ឈ្នះ ហើយបានបដិសេធមិនទទួលស្គាល់បណ្តឹងឈ្មោះសាយ សារិននិងឈ្មោះវូ សេងគ្រី ក៏បានប្តឹងទៅសាលាឧទ្ធរណ៍។
អ្នកស្រី លាង ញឹប បន្តថា សាលាឧទ្ធរណ៍ក៏បានកាត់ក្តីដីទំនាស់នៅចំណុច(B)ជាពីរ គឺជាងមួយម៉ឺនម៉ែត្រការេឱ្យទៅលោកស្រី និង ពាក់កណ្តាលទៀតជាងមួយ ម៉ឺនម៉ែត្រការេឱ្យទៅឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី ។ ដោយសារតែគាត់មិនសុខចិត្ត ព្រោះដីគាត់មានឯកសារ ភស្តុតាង និង សាក្សីត្រឹមត្រូវទើបមានការប្តឹងបន្តទៅតុលាការកំពូល ហើយឈ្មោះវូ សេងគ្រី បានបោះពាក្យសំដីថា«សាលាឧទ្ធរណ៍កាត់ឱ្យពាក់កណ្តាលមិនយក ចាំមើលអញយកទាំងអស់»។
អ្នកស្រី លាង ញឹប បន្តថា ដូចពាក្យគាត់និយាយមែន នៅតុលាការកំពូលបានចេញសាលដីកាសម្រេចឱ្យដីទំនាស់ជាង២ហិកតាទៅឱ្យឈ្មោះសាយ សារិន និង ប្រពន្ធឈ្មោះវូ សេងគ្រី ធ្វើជាកម្មសិទ្ធិ និង ដីជាង២ហិកតារបស់ឈ្មោះបែន សុធារី ឱ្យមកគាត់(លាង ញឹប)ជាកម្មសិទ្ធិ ហើយការសម្រេចនេះ គាត់មិនទទួលយកនោះទេ ព្រោះដីនេះក្មួយ(បែនសុធារី)គាត់បានកាន់កាប់និងមានប្លង់រឹងត្រឹមត្រូវ។
ដូច្នេះហើយទើបលោកស្រី បែន សុធារី ម្ចាស់សិប្បកម្មនំបញ្ចុកសុំឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងតុលាការកំពូលសូមមេត្តាសើរើរឿងក្តីនេះឡើងវិញនិងសំណូមពរឲ្យតុលាការកំពូលធ្វើកោសល្យវិច្ច័យទៅលើឯកសារភាគីទំនាស់ ទាំងអស់ទើបរកការពិតឃើញ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ