Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បន្តវិធានការរដ្ឋបាល១៤ថ្ងៃទៀតដើម្បីប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ បានប្រកាសបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ចំនួន​១៤​ថ្ងៃ​បន្ថែមទៀត ។​

យោងតាម​សេចក្តីសម្រេច​លេខ​១៩៤/២១ សសរ ចុះ​ថ្ងៃទី​១៩ ដោយ​លោក​ គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​

ប្រការ​១.ត្រូវបាន​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខេត្ត​ព្រះសីហនុ សម្រាប់​រយៈពេល១៤ (​ដប់​បួន​)​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់ការ អនុវត្ត​វិ ធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព ជោគជ័យ​។

ប្រការ​២.ក្នុងអំឡុងពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ត្រូវ​៖

– ហាមឃាត់​ការធ្វើសកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូតែ​ក និង​បៀ​ហ្គា​ឌិន​, រមណីយដ្ឋាន​, រោងភាពយន្ត​, រោង​សម្តែង​សិល្បៈ​, សារមន្ទីរ​, ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល កីឡា​ហាង​ម៉ាស្សា កោស​-​ជប់​ហាង​ស្ទី​ម​-​សូ​ណា ស្ប៉ា​…​។​ល​។

​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០(​ដប់​)​នាក់ ត្រូវមាន ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច លើកលែងតែ​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅ ឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​,ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​, ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ​, ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធាន ការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូវីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩, ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការ ងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​, ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា ជម្រះក្តី ការជួបជុំ​ដើម្បី​ចែក​អំណោយ​មនុស្សធម៌ ឬ​ជំនួយ​សង្គ្រោះបន្ទាន់ និង​ការជួបជុំ​មនុស្ស​ដែល មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។

– ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ត្រឹម​ត​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិន ត្រូវ​អនុញ្ញាត​ឱ្យមាន​អតិថិជន​ចូលមក​ទទួលទាន​នៅក្នុង​បរិវេណ​នៃ​ទីកន្លែង​លក់ដូរ​របស់ខ្លួន​ឡើយ លើកលែង​ត ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ដែល​អាច​ធានាបាន​នូវ​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ជាពិសេស ការរក្សាបាន​នូវ​គម្លាត សុវត្ថិភាព​បុគ្គល និង​សង្គម និង​ត្រូវ​អនុវត្ដ​ឱ្យស្រប​តាម សារាចរ​ណែនាំ លេខ ០០៨ សរ​ណន ចុះ​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០២១ របស់​ក្រសួងទេសចរណ៍ ស្ដីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា (Delta)​។​

– រាល់​សកម្មភាព​នៃ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ សុខាភិបាល ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ​» tStop Covid) ជាពិ សេស​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត នូវ​វិធានការ «៣​ការពារ និង ៣​កុំ​» របស់ សម្ដេច​តេ​ជោ នាយក​រដ្ឋ​មន្តី​។​

– ហាមឃាត់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​គ្មាន​របៀបរៀបរយ លើកលែង​ត​ផ្សារ​ដែល​បាន​អនុវត្តតាម​សេចក្ដីណែនាំ​លេខ ០១៥/២១ ស​ណន ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្សារ​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​។​

​ប្រការ​៣.បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ ប្រការ​២ នៃ​សេចក្ដីសម្រេច​នេះ នឹងត្រូវ​ទទួលទោស ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕

​ស៊ុយ ចាន់​ធា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២៨ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម