ព័ត៌មានជាតិ
ផាកពិន័យបុរស ៣ នាក់ទៀត ម្នាក់ ២០ ម៉ឺនរៀល មិនគោរពវិធានការពាក់ម៉ាស
រដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារ នៅល្ងាចថ្ងៃទី ១៩ ខែសីហា បានចុះល្បាតត្រួតពិនិត្យ ផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផងផ្លូវទីសាធារណៈ ឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមទូទៅ ដើម្បីឲ្យពួកគាត់ប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត គ្មានការជួបជុំ លាងដៃនឹងអាកុល។

អាជ្ញាធរបានចុះល្បាតតាមផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងវិធានការរបស់ក្រសួួងសុខាភិបាល ជាពិសេសអនុវត្តអោយបាននូវវិធានការ “៣កុុំនិង៣ការពារ” ដែលជាលទ្ធផល ផាកពិន័យលើបុរស ប្រជាពលរដ្ឋ ៣ នាក់មិនបានពាក់ម៉ាស់ចំនួន ៣នាក់ ដោយក្នុង ម្នាក់ពិន័យ ២សែនរៀល ដែលមានឈ្មោះ បួយ ផល្លា អាយុ៤៨ឆ្នាំ ឈ្មោះសុីម ហេង អាយុ២៥ឆ្នាំ ឈ្មោះ ណាង សុីនន់ អាយុ២៣ឆ្នាំ ទាំង៣អ្នករស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហើយអាជ្ញាធរក៏ទុករយះពេលចំនួន ៣០ថ្ងៃក្នុងការយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។

រដ្ឋបាលស្រុកអន្លង់វែង នឹងបន្តធ្វើការផាកពិន័យ ជាបន្តទៀតចំពោះប្រជាពលរដ្ឋណាឬបុគ្គលណា ដែលបំពានមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំដែលជាការកាត់ផ្តាច់ ទប់ស្កាត់ មិនឲ្យរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅមូលដ្ឋាន ក៏ដូចជាសហគមន៍៕ដោយ៖ចាន់ ធី
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


