ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយសម្តេចតេជោ ជូនចាស់ៗអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងរួច
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅស្រុកកំចាយមារ ស្រុកមេសា ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះផងដែរលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ ហើយសម្តេចមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។

លោកជំទាវក៏បានបន្តទៀតថា៖ នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ សម្ដេចបានខិតខំប្រឹងប្រែងស្វះស្វែងរកនូវវ៉ាក់សាំង ដើម្បីចាក់ជួបបងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទូទាំងប្រទេសធ្វើយ៉ាងណាដើម្បីបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទាំងអស់គ្នា ដោយអនុវត្តនៅវិធានការនានា ជាពិសេសគឺ ៣ កុំ ៣ ការពារទាំងអស់គ្នា ទោះបីបានចាក់វ៉ាក់សាំងក៏ដោយ។


សូមបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ មាន៖
-លោកយាយ សៀវ ជូ អាយុ១០០ ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ។
-លោកតា តេង រាជ អាយុ ១០៤ ឆ្នាំ រស់នៅភូមិ អង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ។
– លោកតា ហេង វង អាយុ ១០១ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង។
– លោកតាម៉ៅចិន អាយុ ១០០ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង។
– លោកតា នៅ ឯក អាយុ ១០០ ឆ្នាំ រស់នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច។
– លោកតា ហួត ជួប អាយុ ១០០ ឆ្នាំ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ។
– លោកយាយ សួន ស អាយុ ១០០ ឆ្នាំ រស់នៅភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
សម្ភារៈផ្តល់ជូននោះមាន ថវិកា ៣ លានរៀល អង្ករ, មី,ទឹកត្រី,ទឹកស៊ីអីវ, ទឹកសុទ្ធ មួយចំនួនផងដែរ៕
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


