Connect with us

ព័ត៌មានជាតិ

​ថ្ងៃត្រង់នេះ សម្តេចពិជ័យសេនា ទៀ បាញ់​ នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយ ៥០ម៉ឺនដូស​

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ​​នឹងអញ្ជើញទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ​ចំនួន​៥០០,០០០ ដូសជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដែលបាន​ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា។ បើតាមកម្មវិធី ដែលបានគ្រោងទុកវ៉ាក់សាំងនេះ នឹងដឹកមកដល់កម្ពុជានៅ​វេលាថ្ងៃត្រង់ ទី​២៣ ខែ​សីហា ឆ្នាំ២០២១នេះ ​ចំណែកពិធីប្រគល់ និង​ទទួ​លបានធ្វើឡើង​នៅវេលាម៉ោង១២ និង៣០ នាទី ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកម្មវិធី ពិធីប្រគល់ និងទទួល នឹងធ្វើឡើងរវាង​​លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធរណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ជាមួយ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ហើយអ្នកចូលរួមកម្មវិធីនេះ ត្រូវធ្វើតេស្តរហ័ស ទើប​អនុញ្ញាត​ឱ្យចូលរួម។

គួររំលឹកជូនថា ចាប់តាំងពីដើមឆ្នាំ​២០២១មក ប្រទេសចិនបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការ​បញ្ជាទិញដោយរាជរដ្ឋាភិបាល​។ បើតាមប្រភពពីក្រសួងការពារជាតិ ក្នុងពេលឆាប់ៗនេះភាគីចិននឹងផ្តល់ជំនួយ​ជាសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធកូវីដ-១៩ ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់វីរុសដែលមានតម្លៃសរុបជាង​២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និង​សម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩។

សម្តេចនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​  ​ធ្លាប់បានប្រកាស​ដោយបើកចំហ​ថា ​ប្រទេស​កម្ពុជាចាំបាច់​ត្រូវយក​ប្រទេសចិន​ធ្វើជាបង្អែក​យុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់​វ៉ាក់សាំង​ជំងឺកូវីដ-១៩ ​ដោយមិនខ្វល់​ពីការរិះគន់​អ្វីទាំងអស់ ​ព្រោះក្រៅពីចិន​មិនដឹងទៅពឹងនរណា​នោះឡើយ ​ខណៈប្រទេសខ្លះ​បានតែសន្យា។ ជាមួយគ្នានេះ កម្ពុជា ក៏តែងតែទទួលជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្តទាំងអស់ផងដែរ។​​

គិត​មកដល់ពេលនេះកម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប ២១,៤៣៧,០០០ ដូ​ស​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ​និង​ទិញ​ពី​ប្រទេស​ចិន។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ​រួមមាន ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​(Sinopharm)​ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន​ ៣,២ លាន​ដូ​ស​ ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​៤លាន​ដូ​ស ទិញ​ពី​ក្រុមហ៊ុន ស៊ី​ណូ​ហ្វា​ម​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ទិញ​ពី​ប្រទេស​ចិន​ចំនួន ១១,៥ លាន​ដូ​ស ​និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ​(Astra Zeneca)​ ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax  Facility) ចំនួន​ ៣៣០,០០០ ដូ​ស ​វ៉ាក់សាំង Astra Zeneca ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១លានដូ​ស​ ​វ៉ាក់សាំង Johnson & Johnson របស់​សហរដ្ឋអាមេរិក​តាមរយៈ Covax  Facility ចំនួន​ ១​លាន​ដូ​ស និង វ៉ាក់សាំង Astra Zeneca របស់ចក្រភព​អង់គ្លេស​ចំនួន ៤១៥,០០០ ដូ​ស​។​

សូមបញ្ជាក់ដែរថា ​គិត​ត្រឹម​យប់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រ​ដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,៧១៧,២៥៨នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៧ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម