ព័ត៌មានជាតិ
មេរោគបម្លែងថ្មី ឆ្លងលើស្ត្រីវ័យ២៥ឆ្នាំម្នាក់ ធ្វើការនៅវិទ្យាស្ថានប៉ាស្ទ័រ
ភ្នំពេញ ៖ ស្ត្រីវ័យ២៥ឆ្នាំត្រូវបានគ្រូពេទ្យអះអាងថា មានវិជ្ជមានកូវីដបម្លែងថ្មី។ យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី២ សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់កម្ពុជាថ្មីថា នៅព្រលប់ថ្ងៃទី២៥ខែសីហានេះ ក្រុមគ្រូពេទ្យបានចុះមកដឹកអ្នកជំងឺកូវីដបម្លែងថ្មីម្នាក់ឈ្មោះ អេង រតនា ភេទស្រីអាយុ២៥ឆ្នាំធ្វើការនៅវិទ្យាស្ថានប៉ាស្ទ័រ ស្នាក់នៅផ្ទះល្វែងលេខ១៤បេ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោកចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានបញ្ជាក់ថា នៅពេលដឹកយកស្ត្រីដែលឆ្លងជំងឺកូវីដបម្លែងថ្មីរួចមកក្រុមគ្រូពេទ្យបានចុះមកយកសំណាក់មនុស្ស៣នាក់ដែលរស់នៅជាមួយហើយមិនអនុញ្ញាតឲ្យចេញពីក្នុងផ្ទះរង់ចាំចេញលទ្ធផលពីគ្រូពេទ្យសិន។

លោកសេង វ៉ាន់ថា បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២នេះទើបនិងកើតមានអ្នកជំងឺម្នាក់ខាងលើដែលឆ្លងជំងឺកូវីដបម្លែងថ្មីនេះទេ។ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នផង៕
ដោយ ៖ នរា







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


