ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំរោង បន្តជួសជុលផ្លូវលំប្រវែង ៣,៨៦៦ ម៉ែត្រ ជូនពលរដ្ឋប្រើប្រាស់
អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ បានបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិប្រវែង ៣,៨៦៦ ម៉ែត្រ ទទឹងប្រវែង ៥,៥ ម៉ែត្រ ឆ្លងកាត់ ចំនួន ៥ ភូមិ រួមមានភូមិស្វាយទង ភូមិត្រាំគល់ ភូមិអង្គញ់ ភូមិព្រៃជ័រ និងភូមិត្រពាំងឃ្លោក សម្រាប់បំរើផលប្រយោជន៍ជូនពលរដ្ឋ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺជាផ្លូវលំក្រាលគ្រួសធម្មជាតិ ប្រវែង ៣,៨៦៦ ម៉ែត្រ និងទទឹងប្រវែង ៥.៥ ម៉ែត្រ ដោយឆ្លងកាត់៥ ភូមិ មានភូមិស្វាយទង ភូមិត្រាំគល់ ភូមិអង្គញ់ ភូមិព្រៃជ័រ និងភូមិត្រពាំងឃ្លោក ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ ២០២០។

ជាមួយគ្នានេះលោក អភិបាល ស្រុកសំរោង ក៏បានលើកឡើងថា មានសន្តិភាព មានផ្លូវល្អ ទើប មានការអភិវឌ្ឍគ្រប់វិស័យ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


