ព័ត៌មានជាតិ
ប្រពន្ធប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្ដី បន្ទាប់ពីដុតផ្ទះខ្លួនឯងខ្ទេច
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កន្លងទៅ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទល្មើសជាក់ស្តែង លើករណីធ្វើឱ្យខូចខាតដោយចេតនាដុតផ្ទះ ។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ឲ្យដឹងថា ដោយបានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ ញ៉ គា ភេទស្រី អាយុ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បានប្តឹងឈ្មោះ បូ សុផា (ជាប្តី)អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ(ជាមនុស្សប្រើប្រាស់ថ្នាំញៀន ធ្លាប់យកទៅមណ្ឌលកែប្រែបន្សាបថ្នាំញៀន០៣លើក) បានបោកបំផ្លាញចាន ឆ្នាំងនិងដុតផ្ទះ បណ្តាលឱ្យខូចខាតផ្ទះ ០១ខ្នង ទំហំ ៦មx១២ម សណ្តែកសៀង ០២តោន ប្រាក់រៀល ៥លានរៀល សម្ភារៈផ្សេងៗ និងទ្រព្យសម្បត្តិមួយចំនួនទៀត ។
លោកអភិបាលស្រុកបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកអធិការនគរបាល ស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍មេសជ្រៃ បើកកិច្ចប្រតិបត្តិការបន្ទាន់ និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ តាមបញ្ជាលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ហើយបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនិតិវិធី ។

តាមការស្រង់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានខឹងជាមួយប្រពន្ធ ដោយសុំប្រាក់ ប្រាំម៉ឺនរៀលមិនបាន ខ្លួនបានបោកចាន ឆ្នាំងបែកអស់ជាច្រើន និងបានបញ្ឆេះភ្លើងចង្ក្រានហ្គាស ដាំទឹកឆុងមី នៅលើផ្ទះហើយបណ្តាលឱ្យឆាបឆេះផ្ទះតែម្តង៕
អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


