ព័ត៌មានជាតិ
៦ខែឆ្នាំនេះ មន្ទីរពិសោធន៍ កូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមពិនិត្យសំណាករក កូវីដបានជិត៥ម៉ឺនករណី
រយៈពេល៦ខែឆ្នាំ២០២១នេះមណ្ឌលយកសំណាកមន្ទីរពិសោធន៍កូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានពិនិត្យសំណាករកជំងឺកូវីដ១៩ប្រមាណជិត៥ម៉ឺនករណី ក្នុងនោះមានវិជ្ជមានជិត៤ពាន់ករណី។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថាក្រោយពីទទួលបានបទបញ្ជាពីសម្តេចតេជោ និងក្រោមការដឹកនាំដោយផ្ទាល់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលមក មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានខិតខំដោយប្រើអស់លទ្ធភាពដែលខ្លួនមាន ដាក់ឲ្យដំណើរការម៉ាស៊ីន PCR Cobas 6800សម្រាប់ធ្វើតេស្តសំណាកជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានបន្តថា ចាប់តាំងពីខែមីនា រហូតមកដល់ចុងខែសីហានេះ យើងពិនិត្យសំណាកបាន ៤៧,៥២២សំណាក មានករណីវិជ្ជមានចំនួន៣,៦៤៨ករណី និងពិនិត្យឡើងវិញ១៦,០០០សំណាក ព្រម ទាំងខិតខំយកចិត្តទុកដាក់ខ្ពស់ស្រាវជ្រាវរកវិធីសាស្ត្រល្អផ្សេងៗ ដើម្បីទទួលបានលទ្ធផលសុក្រឹត្យ និងច្បាស់លាស់ឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងមន្ទីរពិសោធន៍អន្តរជាតិនានាលើសកលលោក។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការធ្វើតេស្តរកជំងឺកូវីដ១៩នេះគឺយើងទទួលយកសំណាកពីគ្រូពេទ្យធីតា និងគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀតដែលកាលពីផ្ទុះករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយកច្រើនក្នុង១ថ្ងៃជាង៨០០សំណាកតែបច្ចុប្បន្ននេះនៅសល់ប្រមាណ៥០០ទៅជាង៥០០សំណាកប៉ុណ្ណោះ។ក្រៅពីនេះយើងយកមកពិនិត្យសំណាកប្រជាពលរដ្ឋមកបញ្ជាក់វិញ្ញាបនបត្រថាមិនមានជំងឺកូវីដ១៩សម្រាប់ធ្វើដំណើរចេញទៅក្រៅប្រទេស។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងមានមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រមានសមត្ថភាពពិនិត្យសំណាករហូតដល់ទៅ៤ពាន់សំណាកក្នុងមួយថ្ងៃនៅវិទ្យាស្ថានសុខភាពសាធារណៈ មានម៉ាស៊ីនធំចំនួន២គ្រឿង ដែលម៉ាស៊ីនធំកំពុងរៀបចំដំណើរ និងម៉ាស៊ីនតូចមួយចំនួនទៀតអាចតេស្ដរកមេរោគកូវីដ១៩ បានប្រមាណ៤ពាន់សំណាកក្នុង១ថ្ងៃ។

លោករដ្ឋមន្ត្រីបានបន្ថែមថាក្រៅពីនេះក្រសួងមាននៅតាមខេត្ដផ្សេងផ្សេងទៀតមានដូចជា នៅមន្ទីរពេទ្យខេត្ដព្រះសីហនុ, មន្ទីរពេទ្យខេត្ដសៀមរាប,មន្ទីរពេទ្យបាត់ដំបង ដែលនឹងធ្វើរួចរាល់ជាស្ថានពរនៅក្រោយចូលឆ្នាំខ្មែរនេះនិងមានម៉ាស៊ីនមួយទៀតដែលជួយដោយប្រទេសថៃ នឹងតំឡើងនៅទីក្រុងប៉ោយប៉ែត ដែលជួយពិនិត្យសំណាកមកពីបាត់ដំបង បន្ទាយមានជ័យផងដែរដោយមិនបាច់បញ្ជូនសំណាកមករាជធានីភ្នំពេញនោះទេ។ លើសពីនោះក្រសួងនឹងបម្រុងដាក់ម៉ាស៊ីនតូចៗនៅតាមតំបន់នីមួយៗបន្ថែមទៀតផង ដែរដូចជា នៅខេត្ដស្វាយរៀង កំពង់ចាម និងកំពង់ធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


