Connect with us

ព័ត៌មានជាតិ

កម្ពុជារកឃើញវីរុសកូវីដបំប្លែងថ្មី (Delta) ជិត២ពាន់ករណី

បានផុស

នៅ

ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវិរុសកូវីដ-១៩​ប្រភេទបំប្លែងថ្មី B.1.617.2(Delta) ជិត២ពាន់ករណី ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ដោយ​តាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងវិទ្យាស្ថានស្រាវជ្រាវសុខភាព​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Deta បានបង្ហាញថា ប្រទេស​កម្ពុជា បានរកឃើញវីរុសបំប្លែងថ្មី Deta សរុបចំនួន១,៩១៦នាក់ (ស្ត្រី៩៦៧នាក់) ដែលរាតត្បាតក្នុង​រាជធានី-ខេត្តចំនួន​២៣ លើកលែងតែ២ខេត្តប៉ុណ្ណោះដែលមិនទាន់រកឃើញករណីឆ្លងវីរុសនេះ គឺខេត្ត​កែប និងខេត្តក្រចេះ។

ក្នុងចំណោមរាជធានី-ខេត្តដែលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ រាជធានីភ្នំពេញរកឃើញឆ្លង​ច្រើន​ជាងគេ គឺមានចំនួន៦១៨នាក់ ខណៈខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងចំនួន៣៨៨នាក់ ខេត្ត​ឧត្ដរមានជ័យចំនួន២២៥នាក់ ចំណែកខេត្តផ្សេងទៀតរកឃើញត្រឹមក្រោម១០០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម