លោក គួច ចំរើន ចុះពិនិត្យ​ការ​សាងសង់​អគារតេជោព្យា​បាលជំងឺកូវីដ-១៩ បំពាក់គ្រែបានជាង ៧០០ លោក គួច ចំរើន ចុះពិនិត្យ​ការ​សាងសង់​អគារតេជោព្យា​បាលជំងឺកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក គួច ចំរើន ចុះពិនិត្យ​ការ​សាងសង់​អគារតេជោព្យា​បាលជំងឺកូវីដ-១៩ បំពាក់គ្រែបានជាង ៧០០

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានដឹក​នាំមន្ត្រីជំនាញដែលពាក់ព័ន្ធ ចុះពិនិត្យមើលដំណើរការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារតេជោសាងសង់ឡើងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំពស់១ជាន់ ដែលប្រើរយៈពេល​សាង​សង់ប្រមាណជា៣ខែនេះ មានទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រនិងអាចដាក់គ្រែបានចំនួន៣៥៦ (គ្រែ១ជាន់ហើយនិងអាចដាក់គ្រែ២ជាន់បានចំនួន៧១២គ្រែ។ 

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់អគារ តេជោ ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវ យកចិត្តទុកដាក់ពន្លឿនកាសាងសង់ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធ លូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុខអគារព្យាបាល និងរៀបចំ សួនច្បារ ដាំដើមឈើ ដើម្បីឱ្យមានសោ ភ័ណភាពនៅពេលអគារសាងសង់រួច សួនច្បារ និងដើមឈើរបស់យើងវាដើរទន្ទឹមគ្នា បង្កើនបាននូវសោភ័ណភាពទាក់ទាញសម្រាប់មន្ទីរពេទ្យរបស់យើងបន្ថែមទៀត ដល់អ្នកជំងឺចូលមក សម្រាកព្យាបាល។ 

ឆ្លៀតក្នុងឱកាសនេះដែរលោក អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងបរិវេណមន្ទីរពេទ្យ ព្រមទាំងធ្វើការណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដីរាបស្នើ ធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង។ 

មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩  កែលម្អអគារព្យាបាលអ្នកជំងឺកូវីដ និងអគារព្យាបាលជំងឺកូវីដសម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះ​សីហនុ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services