ព័ត៌មានជាតិ
ឧទ្យានជាតិឫស្សីត្រឹបទទួលបានក្របីពូជជាង ១០០ក្បាល សម្រាប់អភិរក្ស
ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិតសភាកម្ពុជាបានទទួលក្របីពូជជាង ១២០ក្បាល សម្រាប់ធ្វើការអភិរក្ស។ នេះបើតាមទំព័រហ្វេសបុកលោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា។
ក្របីពូជទាំងនោះបានមកពីការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៧២ក្បាល លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបត្ថម្ភក្របីចំនួន ២៧ក្បាល លោក ហ៊ាន សាហ៊ីប ឧបត្ថម្ភក្របីចំនួន ៥ក្បាល លោក ជូ វិជិត្ត ឧបត្ថម្ភក្របីចំនួន ៥ក្បាល

លោក ច័ន្ទ សារុន ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក ឯក ឆេងហួត សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភក្របីចំនួន ៣ក្បាល។
គិតត្រឹមថ្ងៃទី២ ខែកញ្ញានេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទទួលបានក្របីសរុបចំនួន ១២០ក្បាល សម្រាប់ធ្វើការអភិរក្ស និងអភិវឌ្ឍពូជក្របីនៅប្រទេសកម្ពុជា៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


