ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះស្ទាក់ចាប់ឈើប្រណិត១គោយន្ត នៅស្រុកទឹកផុស
ឈើប្រភេទផ្ចឹកចំនួនជាង៣ម៉ែត្រគូប ដឹកតាមគោយន្តមួយគ្រឿង ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។
ករណីបង្ក្រាបបទល្មើសព្រៃឈើនេះ គឺបានធ្វើឡើងនៅម៉ោង៦ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នៅតាមផ្លូវលំ ក្នុងភូមិជៀប ឃុំជៀប ស្រុកទឹកផុស។

លោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទទួលបន្ទុករួមជាអ្នកដឹកនាំបង្ក្រាបបទល្មើសខាងលើនេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋលោកក៏បានដឹកនាំសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរមាស និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើដំរីស សហការជាមួយកងរាជអាវុធហត្ថស្រុកទឹកផុស ចុះស្ទាក់ចាប់បានគោយន្ត១គ្រឿងនេះ ដែលបានដឹកឈើប្រណិតប្រភេទផ្ចឹកចំនួន៣,២០ ម៉ែត្រគូប ។ នៅពេលស្ទាក់ចាប់ អ្នកបើកបរគោយន្តជាម្ចាស់ឈើ បានចុះរត់គេចខ្លួនបាត់ ។

វត្ថុតាងបទល្មើសព្រៃឈើនេះរួមមាន គោយន្តមួយគ្រឿងនិងឈើសុក្រំ ចំនួន៣,២០ ម៉ែត្រគូប ត្រូវបានសមត្ថកិច្ចបញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


