ព័ត៌មានជាតិ
កែរសម្រួលធ្វើអង្កេតរហ័សជនអនាថាដែលជាប្រភេទជនងាយរងគ្រោះ
នាយកដ្ឋាន សុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំកែសម្រួលអត្ថបទក្នុងការធ្វើអង្កេតរហ័សជនអនាថាឆ្នាំ២០២០ ដែលជាយន្តការក្នុងការប្រមូលនូវទិន្នន័យ និងការសិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលកើតឡើងចំពោះជនអនាថាដែលជាប្រភេទជនងាយរងគ្រោះ។

ការធ្វើអង្កេតនេះ នាថ្ងៃម្សិលមិញដែលអនុវត្តឡើងតាមកម្មវិធីមួយដែលកើតឡើងតាមរយៈ អនុសាសន៍របស់ក្រុមការងារបច្ចេកទេសដើម្បីជួយគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ដែលដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវបានប្រើប្រាស់ជាយន្តការអន្តរវិស័យនៃស្ថាប័នក្នុងការអនុវត្តក្នុងការកំណត់ចំនួនជនអនាថា និងដើម្បីស្វែងយល់អំពីបញ្ហា និងតម្រូវការរបស់ពួកគេ។
លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពបានឲ្យដឹងថា ដោយសារការមើលឃើញពីភាពមិនបន្សំគ្នារវាងទិន្នន័យដែលបានប្រមូលឡើងដោយស្ថាប័នរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល នៅឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានផ្តួចផ្តើមឱ្យមាននូវការរួមបញ្ចូលគ្នានៃស្ថាប័នទាំងអស់ដែលដឹកនាំដោយក្រសួងនៅក្នុងការធ្វើអង្កេតរហ័សនេះឡើង និងបានពង្រីកនូវដែននែការអនុវត្តរបស់ខ្លួនដោយក្របដណ្តប់លើក្រុង ស្រុក ខណ្ឌទាំង ២០៥ នៅក្នុងរាជធានី ខេត្តទាំង ២៥។

យន្តការនៃការអនុវត្តនេះ បានប្រើប្រាស់នៅកម្លាំងសរុបរបស់ថ្នាក់ជាតិ រាជធានី ខេត្ត នឹងក្រុង ស្រុក ខណ្ឌ ទាំងអស់ក្នុងការអនុវត្តការធ្វើអង្កេតដោយកំណត់យកពេលវេលាដូចគ្នា ដើម្បីចាប់ផ្តើមដំណើរការ និងការបញ្ចប់នៃការអង្កេត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ)អនុគណេសសុិនណល(Friend international) ទាំងថវិកា និងបច្ចេកទេស៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


