ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងកំពុងជន់លិចនៅតំបន់វាលទំនាបក្នុងក្រុងប៉ោយប៉ែត
ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុងប៉ោយប៉ែត នៅតែបន្តជន់លិចនៅតំបន់វាលទំនាបដដែល ធ្វេីឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានឱ្យដឹងថា
ប៉ុន្មានថ្ងៃមានភ្លៀងជាប់ៗគ្នា បានបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចតំបន់មួយចំនួន នាតំបន់វាលទំនាប ធ្វេីឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន និងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា យោងតាមបទបញ្ជាថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរជេីងលេខ៥១បានធ្វើអន្តរាគមន៍នៅក្នុងទីតាំងនោះ ហើយត្រៀមប្រុងប្រៀបរួចជាស្រាច់ក្នុងការត្រៀមជួយអន្តរាគមន៍ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពផងដែរ។

បើទោះបីកម្លាំងមួយចំនួនកំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋដែរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ជាមួយគ្នានោះដែរលោក សេង ធារិន បានធ្វើការក្រើនរំលឹកស្មារតី បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានា នៃការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិត ជាពិសេសកូនចៅតូចៗព្រោះប៉ុន្មានថ្ងៃនេះឃើញថា ជំនន់ទឹកភ្លៀងក្នុងរដូវវស្សាបានហក់ឡើងសន្ទុះខ្ពស់ រីឯមេឃនៅតែបន្តភ្លៀងធ្លាក់មករៀងរាល់ផងដែរ៕

អត្ថបទៈ វ៉ាន់ ណាង

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ