ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យបើកសាលារៀន ៦៣ ភាគរយ សាលាក្នុងក្រុងសិរីសោភ័ណមិនអនុញ្ញាតឱ្យបើក
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ចប់ការវាយតម្លៃស្ថានភាពជាក់ស្ដែង និងកំណត់ទីតាំងតំបន់បើកដំណើរ ការសាលារៀនឡើងវិញ កាលពីថ្ងៃទី ៧ ខែកញ្ញា បន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនៅតាមបណ្តាសាលារៀននៅតាមស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។
លោក អ៊ុំ រាត្រីបានប្រាប់ឱ្យដឹងថា សាលារៀននៅទូទាំងខេត្តបន្ទាយមានជ័យ អាចបើកដំណើរការឡើងវិញប្រមាណ ៦៣ ភាគរយ នៅទូទាំងខេត្ត លើកលែងតែសាលារៀនស្ថិតនៅក្នុងក្រុងសិរីសោភ័ណមួយប៉ុណ្ណោះ មិនអាចបើកឡើងវិញបាន ដោយសារតែជាតំបន់ហានិភ័យ ដែលមានករណីឆ្លងច្រើន។
ក្រៅពីនេះ គឺអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញទាំងស្រុង និងបើកតាមបណ្ដុំ។
សាលារៀនដែលនឹងបើកដំណើរការឡើងវិញ ត្រូវសម្អាត បរិស្ថាន អនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគ ហើយចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។
លោក អ៊ុំរា ត្រីបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អបើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។
ក្នុងនោះលោក បានធ្វើការណែនាំដល់ប្រធានមន្ទីរអប់រំយុវជននិងកីឡា ក៏ដូចជាអាជ្ញាធរមុននឹងបើកសាលាសាកល្បងឡើងវិញ ត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានបន្តថា ក្នុងនោះត្រូវធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញមិនមានហានិភ័យនៃការឆ្លងជំងឺនេះ។
លោកអភិបាលខេត្តបានបន្តទៀតថា ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ទើបអនុញ្ញាតឲ្យចូលរៀន និងចូលបង្រៀន ហើយសិស្សនិងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឲ្យចូលរៀន និងបង្រៀននោះទេប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់។
តាមសាលានីមួយៗត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀនដើម្បីឲ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចម្បង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣ ការពារ និង៣កុំ របស់សម្តេចនាយករដ្ឋមន្ត្រី៕
អត្ថបទៈ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២១ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ