ព័ត៌មានជាតិ
មន្ត្រីជំនាញតាមបណ្តាខេត្តត្រូវបន្តលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញតាមបណ្តារាជធានី-ខេត្ត បន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព និងមនុស្សចាស់ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។
ថ្លែងបែបនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ខណៈបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការប្រតិបត្តិរួមសម្រាប់ថ្នាក់ខេត្តស្តីពីកិច្ចការពារកុមារ។

លោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានទិសដៅយុទ្ធសាស្ត្រជាច្រើនសម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលក្នុងនោះក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព និងសមាគមមនុស្សចាស់នៅកម្ពុជាផងដែរ។ បន្ថែមពីនេះទៀត មន្ត្រីអនុគណ:កម្មាធិការជំនួយសង្គមត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នកជំនាញការធនាគារពិភពលោកដើម្បីពិភាក្សាលើការរៀបចំយន្តការក្នុងការអភិវឌ្ឍការងារជំនួយសង្គមតែម្ដង។

លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម និងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ចដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


