Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ ក្រោយចុះពីឡានឈ្នួល មកពីខេត្តស្ទឹងត្រែងវិញ

បានផុស

នៅ

បុរសម្នាក់ បានជិះរថយន្តឈ្នួលមកពីខេត្តស្ទឹងត្រែង មកចុះនៅខាងមុខស្ថានទូតបារាំង ស្រាប់តែមានអាការៈមិនស្រួល ក៏ដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១​នេះ​ នៅក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​រូបនោះ ​ឈ្មោះ​ ម៉ាន់ ណៃ អាយុ​ប្រហែល​៥៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្មាស​ឈ ឃុំ​គោក​ខ្ចក​ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ ស តុំ អាយុ​៣៨​ឆ្នាំ ​មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​កាំ​កូ​ស៊ីត​ធី នៅ​ខណ្ឌ​សែន​សុខ បាន​ប្រាប់​សមត្ថកិច្ច​ថា​ គាត់​បាន​ទទួល​ព័ត៌មាន​ពី​អ្នកជិតខាង​រាវ​លេខ​ទូរ​សព្ទ​របស់​ជនរងគ្រោះ ​បាន​តេ​ទៅ​ម្ដាយ​របស់​គាត់​ ដែល​នៅ​ខេត្ត​ព្រៃវែង​ឯណោះ​ ហើយ​ម្ដាយ​របស់គាត់​ក៏បាន​តេ​មក​គាត់​ប្រាប់​ថា ​ពូ​របស់​ខ្លួន​បាន​ស្លាប់​ នៅខាងមុខ​ស្ថានទូត​បារាំង​ ដោយ​ឮដូច្នេះ​ខ្លួន​ក៏​ប្រញាប់​ឡើង​មក​មើល​ ក៏​ឃើញ​ពូ​ដេក​ស្លាប់​ពិតប្រាកដ​មែន​។

​ស្រី​ជា​ក្មួយ​រូប​នោះ បាន​បន្តទៀតថា ​ពូ​របស់​ខ្លួន​បាន​ទៅ​ស្នាក់នៅ​ជាមួយ​បងប្អូន​ នៅឯ​ខេត្តស្ទឹងត្រែង​មួយ​រយៈ​ពេល​ខ្លី​ ហើយ​បងប្អូន​ក៏បាន​ព្យាយាម​លួងលោម​គាត់​ដេក​ព្យាបាល​ជំងឺ​នៅ​ទី​នោះដែ រ​ដោយសារតែ​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ ទឹកនោមផ្អែម ​ប៉ុន្តែ​ពូ​របស់គាត់​មិនបាន​ស្ដាប់​នោះទេ​ គឺ​បាន​ឡើងម​ក​ភ្នំពេញ​ដើម្បី​ឆ្ពោះ​ទៅផ្ទះ​របស់គា​ត់​វិញ​នៅ​ឲ្យ​ខេត្តព្រៃវែង ​ប៉ុន្តែ​ពេលដែល​គាត់​មកដល់​ទីនេះ​នៅ​ល្ងាច​ថ្ងៃទី០៨ ​ខែកញ្ញា​នេះ​ ត្រូវ​បាន​គេ​ប្រាប់​ថា ​គាត់​ពេលដែល​ចុះ​ពីលើ​រថយន្តឈ្នួល​នោះ​គឺ​ គាត់​មិនបាន​ឡើង​រថយន្ត​បន្ត​ទៅ​ខេត្តព្រៃវែង​នោះទេ​ គឺ​គាត់​ប្រហែល​ជាមាន​អា​ការៈមិន​ស្រួល​ក៏បាន​នៅ​ចំណុចកើតហេតុ​នេះ​ លុះដល់​ព្រឹក​ថ្ងៃទី៩​នេះ ​ក៏មាន​អា​ការៈមិន​ស្រួល​កាន់តែខ្លាំង ​ក៏បាន​ស្លាប់​ដូច្នេះ​តែម្ដង​។​

​ស្ត្រី​ជា​ក្មួយ​រូប​នោះ​ បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ ពេលដែល​ឃើញ​ទិដ្ឋភាព​ពូ​បាន​ដេកស្លាប់​គួរ​ឲ្យ​ស​ង្វែ​ក​ដូចនេះ​។ ពាក់ព័ន្ធ​នឹង​ការ​ដេក​ស្លាប់​របស់​បុរស​រូប​នោះដែរ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ ដែល​បញ្ជា​ផ្ទាល់​ដោយ​លោក​សុខ​ពេញ​វុ​ធ​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​សព​ ដើម្បី​រក​ជំងឺ​កូ​វីដ​នោះ​ ប៉ុន្តែ​ការ​តេស្ត​រហ័ស​នោះ​បញ្ជាក់​ថា ​ជនរងគ្រោះ​រូប​នោះ​អត់​មាន​ជំងឺ​កូ​វីដ​នោះ​ទេ​(​អវិជ្ជមាន​)​ ទើប​អាជ្ញាធរ​សម្រេច​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ​ ដើម្បី​បញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​នៅឯ​ស្រុកកំណើត​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម