Connect with us

ព័ត៌មានជាតិ

ផ្លូវលេខ១១៥ ក្រុងតាខ្មៅ ហុយខ្លាំងដោយសាររថយន្តដឹកដីធំៗ ពលរដ្ឋបន្តស្នើអាជ្ញាធរដោះស្រាយ

បានផុស

នៅ

បច្ចុប្បន្ន ផ្លូវ ថ្នល់ តូចធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែង កសាង ជួសជុល ស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ផ្លូវ ថ្នល់ មួយចំនួនត្រូវបានបំពុលបរិស្ថាន អនាម័យ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។ ចំពោះបរិស្ថាន អនាម័យ នៅលើកំណាត់ផ្លូវលេខ ១១៥ នៃមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានបញ្ហា ព្រោះមានដីហុយទ្រលោម ខណៈរថយន្តដឹកដី ដឹកខ្សាច់ បើករដោយគ្មានសណ្តាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានត្អូញត្អែរសារជាថ្មីម្តងទៀតថា ចំពោះស្ថានភាពផ្លូវលេខ ១១៥ នាពេលបច្ចុប្បន្ន មានសភាពយ៉ាប់យ៉ឺនបំផុត ពីព្រោះមានដីហុយទ្រលោមរាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព បរិស្ថានយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះ គឺប៉ះពាល់ដល់សោភ័ណភាពក្រុងតាខ្មៅ ដោយសារវត្តមានរបស់ក្រុមរថយន្តដឹកដី និង រថយន្តដឹកខ្សាច់យ៉ាងច្រើនបើកបរលឿនៗ។ 

ពលរដ្ឋលើកឡើងថា តំបន់ដែលប៉ះពាល់បរិស្ថាន អនាម័យ ខ្លាំងជាងគេ ចាប់ពីស្ពានព្រែកសំរោងត្រើយខាងលិចរហូតដល់ស្តុប ៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅ តាមបណ្ដោយផ្លូវលេខ ២១A ស្វាយរលំ សង្កាត់ស្វាយរលំ សង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។ ដោយសារបញ្ហាទាំងនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល សូមសំណូមពរអាជ្ញាធរជំនាញ ឬ លោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យអំពីស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យក្នុងតំបន់។

ពាក់ព័ន្ធព័ត៌មាននេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តាមរយៈទូរស័ព្ទ តែនិយាយគ្នាស្តាប់មិនបាន លុះហៅទូរស័ព្ទម្តងទៀត មិនមានការទទួល។

គួររំលឹកថា នៅក្នុងកិច្ចជុំ ក្រុមការងារអាជីវកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រងដេប៉ូខ្សាច់ឱ្យបានល្អ បើដេប៉ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់។

លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹកខ្សាច់ ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ លោក ណុប ដារ៉ា បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម