ព័ត៌មានជាតិ
ផ្សារធំៗ ៤ នៅក្រុងព្រះសីហនុ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា នេះថា រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យផ្សារធំៗចំនួន៤ បើកដំណើរការឡើងវិញជាបន្តបន្ទាប់ ក្រោយពីបានបិទដោយសារមានការរាតត្បាតជំងឺកូវីដ១៩។


លោកបានបន្តថា ផ្សារធំៗចំនួន ៤ នោះរួមមានផ្សារលើ ផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង ផ្សារកងកេង និងផ្សារពាណិជ្ជកម្ម។ ចំណែកផ្សារទំនប់រលកបានដាក់ពាក្យស្នើសុំរួចហើយ តែនៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការទេ រង់ចាំសេចក្តីសម្រេចជាផ្លូវការពីរដ្ឋបាលខេត្តសិន។
លោកបានបន្តទៀតថា ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ដោយសារផ្សារទាំងនោះបានអនុវត្តបានត្រឹមត្រូវ ដោយអាជីវករ និងប្រជាពលរដ្ឋគោរពទៅតាមស្តង់ដារអនាម័យសុវត្តិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ម្យ៉ាងទៀតមុននឹងអនុញ្ញាតឲ្យបើក មន្ត្រីជំនាញខេត្តបានចុះត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ថា តើផ្សារទាំងនោះអាចបើកដំណើរបានទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅឬយ៉ាងណា។

លោកបានបន្ថែមថា«ប្រសិនបើផ្សារនោះអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយបំពេញបានតាមលក្ខខណ្ឌនោះ ទើបយើងអាចអនុញ្ញាតឲ្យបើកឡើងវិញបាន »។
រដ្ឋបាលខេត្តព្រះសីហនុបានអនុញ្ញាតឲ្យផ្សារធំ តូច នៅក្រុងព្រះសីហនុបើកដំណើរការឡើងវិញ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្តជាមុនសិន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុបានណែនាំដល់ផ្សារទាំងពីរ ត្រូវរៀបចំច្រកចេញ-ចូលបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីរវាស់កម្ដៅ និងម៉ាស៊ីបាញ់អាល់កុលនៅច្រកចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ និងល្អប្រសើរ រៀបចំតូបលក់ដូរនីមួយៗ ដោយរក្សាបាននូវចក្ររវាងអាជីវករ និងអតិថិជន( ១,៥០ម៉ែត្រពីគ្នា) រៀបចំចងបដា ស្ដីពីវិធានសុខាភិបាលដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជននៅក្នុងបរិវេណផ្សារ។ រៀបចំការផ្សព្វផ្សាយជូនបងប្អូនអាជីវករ និងអតិថិជនឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែមអំពីវិធីបង្ការជំងឺឆ្លងកវី៧-១៩ តាមរយៈសារសំឡេង និងរូបភាព អាជីវករលក់ដូរ និងអតិថិជនដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាតនិងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនក៏ដូចជាអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារសេចក្ដីណែនាំលេខ ០១៥/២១សលា ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។



រដ្ឋបាលខេត្តបានណែនាំឱ្យអនុគណៈកម្មការទី១នៃគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺវីដ-១៩ ខេត្តព្រះសីហនុ ត្រូវចុះត្រួតពិនិត្យ និងណែនាំជាប្រចាំដល់ផ្សារ និងអាជីវករត្រូវអនុវត្តវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលព្រះសីហនុ ត្រូវចាត់វិធានការចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


