Connect with us

ព័ត៌មានជាតិ

កម្មករស្រី​ពីរ​នាក់​ធ្វើការ​នៅ​បុរីប៉េង ហួត វាលស្បូវ តេស្ត​ឆ្លង​កូវីដបំប្លែងខ្លួន

បានផុស

នៅ

ភ្នំពេញ៖ យុទ្ធនាការចុះយកសំណាកប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានរកឃើញអ្នកកើតជំងឺកូវីដបំលែងខ្លួនថ្មីចំនួន២នាក់ ដែលជាកម្មករបំរើការនៅបុរីប៉េង ហួត វាលស្បូវ។

ប្រភពពីលោក ស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ខែកញ្ញានេះក្រុមគ្រូពេទ្យស្មគ្រ​ចិត្តសម្តេចតេជោ បានសហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ចុះយកសំណាកដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលការយកសំណាកនេះគឺធ្វើឡើងក្នុងបរិវេណវត្តវាលស្បូវក្នុងសង្កាត់វាលស្បូវជាប់ផ្លូវជាតិលេខ១តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះយកសំណាកទៅលើប្រជាពលរដ្ឋរស់នៅ តាមបណ្តាសង្កាត់ក្នុងខណ្ឌច្បារអំពៅ រួមទាំងបុគ្គលិកកម្មករដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ លទ្ធផលគឺបានរកឃើញមនុស្សស្រី២នាក់ ដែលជាកម្មករនៅបុរីប៉េង ហួត វាលស្បូវ បានឆ្លងជំងឺកូវីដបំលែងខ្លួនថ្មីតែម្តង។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចុះទៅយកសំណាកប្រមាណជិត១០០០នាក់ គឺលទ្ធផលអវិជ្ជមានទាំងអស់។ លោកស្រីចៅសង្កាត់បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានមកយកសំណាក សូមរួសរាន់មកឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យ ដោយមិនគិតតថ្លៃដើម្បីសុខភាពរបស់ខ្លួនក៏ដូចជាគ្រួសារទាំងអស់គ្នា។

នៅព្រឹកនេះដែរលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យបណ្តាសង្កាត់ទាំង៨អញ្ជើញបងប្អូនប្រជាពលរដ្ឋដែលពុំទាន់មកយកសំណាក គឺត្រូវមកយកសំណាកនៅវត្តព្រែកប្រានាថ្ងៃទី១៣ខែកញ្ញាដែលមានទីតាំង​ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិអូរណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម