ព័ត៌មានជាតិ
មន្ត្រីជំនាញកម្ពុជា និងអង្គការWHOកំពុងសិក្សារកមូលហេតុនាំឱ្យអត្រាឆ្លងជំងឺគ្រុនឈាមធ្លាក់ចុះ
មន្ត្រីជំនាញកម្ពុជា និងអង្គការសុខភាពពិភពលោក(WHO)កំពុងធ្វើការសិក្សាស្រាវជ្រាវរកមូលហេតុថា តើហេតុអ្វីបានជាអត្រាឆ្លងជំងឺគ្រុនឈាមធ្លាក់ចុះខ្លាំងរហូតដល់ជាង៦ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាថា ការសិក្សាស្រាវជ្រាវនេះដោយសារតែឆ្នាំនេះអត្រាឆ្លងជំងឺគ្រុនឈាមមានការធ្លាក់ចុះខ្លាំងពេកមិនគួរឱ្យជឿទាំងមន្ត្រីជំនាញកម្ពុជានិងមន្ត្រីអង្គការសុខភាពពិភពលោក។

លោកវេជ្ជបណ្ឌិតបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ចាប់ពីខែមករា រហូតមកដល់ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានកុមារ និងមនុស្សពេញឆ្លងជំងឺគ្រុនឈាមសរុបចំនួន១០០២ករណី និងស្លាប់ចំនួន៣ករណី មានការថយចុះប្រហែលជាង៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន៦២៩៩ករណីនិងស្លាប់ចំនួន៨ករណី។
លោកលោកវេជ្ជ ហ៊ុយ រ៉េកុល បានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ បណ្តាលការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺបានល្អ ប្រជាជនមានការយល់ដឹងច្រើន មន្ទីរពេទ្យរដ្ឋផ្តល់សេវាប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ និងកក្តាអនាម័យបានល្អប្រសើរជាដើម ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ការស្រាវជ្រាវរវាងមន្ត្រីជំនាញនិងអង្គការសុខភាពពិភពលោកនេះ គឺចង់ដឹងថា ក្រៅពីកក្តាខាងលើតើមានកក្តាអ្វីផ្សេងទៀតទេដែលនាំឱ្យអត្រាឆ្លងគ្រុនឈាមធ្លាក់ចុះតើអាចមកពីកក្តាធម្មជាតិឬយ៉ាងណា ពិសេសតើការអនាម័យខ្លួនប្រាណលាងសំអាតដៃញឹកញាប់ជាមួយសាប៊ូអាកុលឬជែលក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ជាកក្តាមួយនាំឱ្យជំងឺគ្រុនឈាមមានការថយចុះដែរទេ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការដែលជំងឺគ្រុនឈានថយចុះនេះ ក៏ជាសញ្ញាមួយប្រាប់ឱ្យយើងបង្កើនការប្រុងប្រយ័ត្ននៅឆ្នាំក្រោយ ឬឆ្នាំបន្តបន្ទាប់ទៀតព្រោះថា កន្លងមកបើឆ្នាំនេះមានការថយចុះ ឆ្នាំក្រោយអាចនឹងមានការកើនឡើង។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើទោះបីជាជំងឺគ្រុនឈាមមានការថយចុះក៏ដោយប្រជាពលរដ្ឋមិនត្រូវមានការធ្វេសប្រហែសដែរត្រូវបន្តអនុវត្តវិធានការអនាម័យលំនៅដ្ឋានឱ្យបានស្អាតលប់បំបាត់ឬដុតកំទេចចោលឬទុកដាក់ឲ្យមានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជាសំបកកង់ឡានសំបកដបកំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្របានអំពាវនាវដល់អាណាព្យាបាល មាតាបិតាកុមារាកុមារីគ្រប់រូបត្រូវស្លៀកពាក់ខោអាវដៃវែងជើងវែងនិងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតនោះទេ និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯងឬពន្យារពេលតាមដានអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជំងឺបាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


