Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង៥នាក់ បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកោរ​សក់ មុនឲ្យទៅផ្ទះ​វិញ

បានផុស

នៅ

ក្រុមក្មេងទំនើង ចំនួន៥នាក់ ដែលបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន​ និងកោរសក់​ ហើយណែនាំអប់រំធ្វើកិច្ចសន្យា​ និងពិន័យតាមច្បាប់​។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ។  

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ជាក់ស្ដែងករណីបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមជនក្មេងទំនើង ទាំង៥នាក់នោះ រួមមាន៖

១-ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

២-ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៤-ឈ្មោះ ឆឹល ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

៥-ឈ្មោះ នុត សុធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៧ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨ អាគារទី៨ ជាន់ទី៨ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន ០២គ្រឿងម៉ាក Honda Scoopy I ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-8891 (ចាប់យកពីឈ្មោះ ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ស៊េរី 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5488 (ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ)។

អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួរចប់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ដល់ក្រុមក្មេងទំនើង ទាំង៥នាក់ខាងលើ មិនឲ្យធ្វើសកម្មភាពបង្ហោះម៉ូតូលើកក្រោយទៀត ដោយបានហៅអាណាព្យាបាល ឲ្យមកធានាត្រឹមត្រូវ ដើម្បីបានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម