ព័ត៌មានជាតិ
ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន ជួយដល់គ្រួសារ ដែលខ្វះខាតក្នុងអំឡុងវិបត្តិសកល!
ដើម្បីចូលរួមចំណែក ក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះខ្វះខាត ក្នុងអំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិក Bluetronics បរិច្ចាគនូវអង្ករចំនួន ១០០ តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរួមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានាក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើន និងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។
សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមក យើងសង្កេតឃើញថា មានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូល បាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក ប៉ះពាល់ដល់ការរស់នៅ ជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។
តាមរយៈសេចក្តីស្រឡាញ់ ក្តីបារម្ភ ក្រុមហ៊ុន សាមសុង បានសហការជាមួយដៃគូរបស់ខ្លួន ចូលរួមបរិច្ចាគនូវអង្ករចំនួន ១០០ តោន ដល់គ្រួសារដែលរងការលំបាក ដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិត ឬមួយគ្រាផងដែរ។
គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គម ដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ មានស្នាមញញឹម មានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍ ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។
គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះទាំងអស់គ្នា៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


