សន្តិសុខសង្គម
ក្មេងទំនើង៧នាក់ស្ទាក់វាយប៉ូលិស និងប្រជាការពារខ្ទេចអស់ម៉ូតូ៤គ្រឿង
ក្រុមក្មេងទំនេីងចំនួន៧នាក់ ពិតជាថ្លើមធំហួសមាឌហ៊ាននាំគ្នាធ្វើសកម្មភាពស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ត្រូវបានឃាត់៦នាក់ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងម្នាក់ទៀតជាប្រធានក្រុមរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ក្រុមក្មេងទំងស្ទាក់វាយប៉ូលិស និងប្រជាការពារនេះបានកើតឡើងនៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី រំលងអាធ្រាត តាមផ្លូវលំ ស្ថិតនៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ខណៈពេលកម្លាំងនគរបាលដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន។
អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ បានចុះល្បាតតាមក្នុងភូមិសាស្រ្ត បានជួបក្មេងទំនើងមួយក្រុមមានគ្នាចំនូន៧នាក់ បានធ្វើសកម្មភាពដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឲ្យមានរបួលធ្ងន់ធ្ងរនោះទេ។ ដោយឡែកម៉ូតូនគរបាល និងប្រជាការពារជិះធ្វេីល្បាតចំនួន៤គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយកម្ទេចចោលយ៉ាងដំណំ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះរួមមាន៖ ទី១-ឈ្មោះ សៀង លីស៉ីម ភេទប្រុស អាយុ២០ឆ្មាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះ ស៉ីម តូនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី៣-ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ៤-ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ទី៥-ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី៦-ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និងម្នាក់ទៀតឈ្មោះ ស៉ីម ឆវ័ន្ត ហីម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាប្រធានក្រុមដឹកនាំក្រុមបានរត់គេចខ្លួនបាត់កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន។

តាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេីបានឆ្លើយថា «ពួកគេទាំងអស់ពិតជាបានចូលរួមធ្វេីសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារនៅចំណុចកេីតហេតុខាងលេីដោយឈ្មោះ ស៉ីម តូនី (ហៅអ៉ឹង ) ជាអ្នកកាន់កាំបិតកាប់ទៅលេីម៉ូតូ០៤គ្រឿងពិតប្រាកដមែន»។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងបញ្ជូលទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


