ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង នៅតែបន្តលិចស្រុកមង្គលបូរី ខណៈស្រុក ៣ ផ្សេងទៀតទឹកបានស្រកចុះ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំនន់ទឹកភ្លៀង ដែលបានហូរធ្លាក់មកពីប្រទេសថៃ បណ្ដាលឱ្យស្រុកមួយចំនួននៅជាប់ព្រំដែនដូចជា ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត រងការជន់លិចរយៈពេលខ្លីនោះ បានស្រកចុះវិញអស់ហើយ តែស្រុកមង្គលបូរី ទឹកជំនន់កំពុងជន់លិច។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានចុះផ្ទាល់ និងបញ្ជូនគ្រឿងចក្រទៅកាយប្រឡាយដើម្បីពន្លឿនឱ្យទឹកហូរស្រកទៅក្រោមវិញយ៉ាងលឿន។
លោក ឡាយ សូធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាកម្រិតទឹកនៅពេលនេះមិនទាន់មានសភាពធ្ងន់ធ្ងរ រហូតដល់ប្រកាសអាសន្ននៅឡើយទេសម្រាប់ខេត្តបន្ទាយមានជ័យ។

ចំណែកនៅតាមបណ្ដាស្រុកមួយចំនួនក៏រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយក្នុងភូមិសាស្ត្រខ្លះមិនធ្វើឱ្យប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋនោះទេ។
ស្រុកមង្គលបូរីថ្ងៃទី១៤ ឡើងដល់ ៥ហ៊ុន បើប្រៀបធៀបថ្ងៃទី១៣ ខែកញ្ញាចំពោះស្រុកម៉ាឡៃ និងទីក្រុងប៉ោយប៉ែត មិនមានលិចទឹកនោះទេ ចំណែកស្រុកអូរជ្រៅមានការលិចលង់ខ្លះដែរ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ន៕


អត្ថបទៈ វ៉ាន់ ណាង
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


