Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​ត្រៀម​បើក​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ២០២២

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ត្រៀម​បើក​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ ២០២២​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១ តាម​វិទ្យាល័យ​នានា​បញ្ចេញ​សមត្ថភាព​និង​ទេពកោសល្យ​ជា​សាធារណៈ​។

លោក សេរី ជំនះ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ស្ដីពី កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ ២០២២​នៅ​ថ្ងៃទី​១៥​កញ្ញា​ថា កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ ២០២២​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បណ្តុះបណ្តាល​យុវជន ឱ្យ​ចេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា ចេះ​ដោះស្រាយ​បញ្ហា មាន​ភាពក្លាហាន ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ក្នុងការ​បញ្ចេញមតិ ពង្រឹង​ជំនាញ​ត្រិះរិះ​ពិចារណា ការស្រាវជ្រាវ ការចែករំលែក​គំនិត ការ​និយាយ​សាធារណៈ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្ត​ថា​ កម្មវិធី​ក៏​ផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​គំនិត​យោបល់ បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ជា​សាធារណៈ​ក្នុង​សមរភូមិ​គំនិត​ប្រកបដោយ​សុភ​វិនិច្ឆ័យ ដើម្បី​ស្វែងរក​នូវ​សុខដុម​នីយកម្ម​សម្រាប់​ទាំងអស់​គ្នា ជាពិសេស គឺ​ពង្រីក​ធនធាន​យុវជន ដើម្បីឱ្យ​ក្លាយជា​មូលធន​មនុស្ស​សម្រាប់​សង្គមជាតិ​កម្ពុជា​។

កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ ២០២២ នឹង​ប្រព្រឹត្តទៅ តាម​ដំណាក់កាល​សំខាន់ ចំនួន​៥​វគ្គ ១- វគ្គ​ជម្រុះ​ជុំ​ទី​១ (៣២​ក្រុម ប្រកួត​ជម្រុះ​យក ១៦​ក្រុម​) ២- វគ្គ​ជម្រុះ​ជុំ​ទី​២ (១៦​ក្រុម ប្រកួត​ជម្រុះ​យក ៨​ក្រុម​)៣- វគ្គ​ជម្រុះ​ជុំ​ទី​៣ (៨​ក្រុម ប្រកួត​ជម្រុះ​យក ៤​ក្រុម​)៤- វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (៤​ក្រុម ប្រកួត​ជម្រុះ​យក ២​ក្រុម​)​និង​៥- វគ្គ​ផ្តាច់ព្រ័ត្រ (​ប្រកួត​យក​ជ័យលាភី លេខ ១ និង​លេខ ២ នៅ​ថ្ងៃ​១២ ខែសីហា ឆ្នាំ​២០២២)​។

សម្រាប់​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ ២០២១​នេះ​ម្ចាស់​ជ័យលាភី​បាន​ទៅលើ​ក្រុម​សិស្ស​មកពី​សាលា​ចំណេះ​ទូទៅ មី​គី​វ៉េ ជា​ក្រុម​បដិសេធ​ឈ្នះ​ក្រុម​សិស្ស​មកពី​សាលា ប៊ែ​ល​ធី អន្តរជាតិ ជា​ក្រុម​ស្រប​ដោយ​ជជែក​ដេញដោល​លើ​ប្រធានបទ យុវជន​សតវត្ស​ទី​២១ ចាំបាច់​ត្រូវ​មាន​ជំនាញ​សតវត្ស​ទី​២១ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម