ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើប្រធានធនាគារពិភពលោកថ្មីជួយគាំទ្រគម្រោងសំខាន់ៗចំនួន៣
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើនាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា ធ្វើការពិនិត្យពិចារណាគាំទ្រលើគម្រោងសំខាន់ៗចំនួន៣ដើម្បីដើរឲ្យទាន់ស្ថានការណ៍វិវត្តន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាពិសេសក្នុងនិងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
ការស្នើសុំនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salimបន្ទាប់ពីលោកស្រីត្រូវបានតែងតាំងជានាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា សំណើរគម្រោងចំនួន៣សំខាន់ៗនោះរួមមានទី១-ការគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មបន្លែការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារកន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន។
ទី២- បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែមកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើការកែច្នៃ និងការនាំចេញជាមួយនឹងការលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា កិច្ចការដ៏សំខាន់ និងចាំបាច់ទាំងអស់នេះ ទាមទារឲ្យក្រសួង និងភាគីពាក់ព័ន្ធខិតខំ និងពង្រឹងភារកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ទី៣- ការអភិវឌ្ឍវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវតិ្តភាពពង្រឹង និងពង្រីកការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូលាយរួមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាងខ្សែច្រវាក់ផលិតកម្មតម្លៃបន្ថែមទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។
លោករដ្ឋមន្ត្រីជាថ្មីម្តងទៀតបានស្នើសុំឲ្យធនាគារពិភពលោកជួយពិនិត្យពិចារណា និងផ្តល់ការគាំទ្រតាមរយ:គម្រោងដែលក្រសួងចង់បានដើម្បីបង្កើនផលិតភាពផលិតកម្ម លើកកម្ពស់គុណភាព សុវត្ថិភាព ពង្រឹងខ្សែច្រវាក់ផលិតកម្មកែច្នៃឆ្លើយតបតាមតាមស្តង់ដារនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីសង្ឃឹមថា នឹងបន្តពង្រឹងកិច្ចសហការជាមួយធនាគារ ពិភពលោកដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើននាពេលអនាគត។
ក្នុងការឆ្លើយតប លោកស្រី Maryam Salim បានបញ្ជាក់ថា លោកស្រីនឹងយកសំណើនេះទៅពិនិត្យពិចារណាឲ្យបានលម្អិតជាមួយក្រុមជំនាញ និងដៃគូពាក់ព័ន្ធផ្សេងទៀត ហើយសង្ឃឹមថា ធនាគារពិភពលោកនឹងបន្តកិច្ចសហការឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


