ព័ត៌មានជាតិ
ទឹកភ្លៀងលិចតំបន់ទំនាប ក្នុងក្រុងព្រះសីហនុ បានស្រកវិញប៉ុន្មានម៉ោងក្រោយ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែកញ្ញា នេះថា កាលពីព្រឹកថ្ងៃទី ១៥ ម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំងនៅក្រុងពះសីហនុ បណ្ដាលឱ្យជន់លិចតំបន់ទំនាបមួយចំនួន លុះដល់ពេលរសៀលទឹកបានស្រកវិញ។

តំបន់ទំនាបដែលលិចនោះ រួមាន សង្កាត់លេខ ៤ និងភូមិសាស្ត្រ សង្កាត់លេខ១ និងផ្នែកខ្លះសង្កាត់លេខ ៣ ដែលជាតំបន់ទំនាប នៅក្នុងសង្កាត់នីមួយៗ។
លោក ឃាង ភារម្យ ឱ្យដឹងទៀតថា នៅថ្ងៃព្រហស្សតិ៍ នេះ ស្ថានភាពភ្លៀងមិនទាន់មាននោះទេ ខណៈដែលអាជ្ញាធរនៅតែបន្តតាមដាន និងត្រៀមជួយសង្គ្រោះពលរដ្ឋ ព្រមទាំងការងារកាយប្រឡាយ អូររ នៅទីតាំងដែលរងការជន់លិច។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធម្សិលមិញ ទឹកបានជន់លិចខ្លាំង នៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អាជ្ញាធរបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈលោក ឃាង ភារម្យ បញ្ជាក់ថា កំពុងធ្វើរបាយការណ៍ពីផលប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋ៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


