ព័ត៌មានជាតិ
កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំកំពុងមកចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេសង្កេតឃើញអាណាព្យាបាលកុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ បានមកសុំចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយពុំចាំបាច់ឲ្យអាជ្ញាធរចុះទៅហៅដល់ផ្ទះនោះឡើយ។
ជាក់ស្តែងនៅសាលាសង្កាត់ច្បារអំពៅទី១វិញ ទាំងកុមារនិងអាណាព្យាបាលបានមកអង្គុយចាំចុះឈ្មោះចាក់វ៉ាក់សាំងដោយមានកាន់ឯកសារមកជាមួយទៀតផង។

យោងតាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីថា នៅព្រឹកថ្ងៃទី១៦ខែកញ្ញានេះ អាណាព្យាបាលកុមារតូចៗចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំបានមកសុំចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដដោយពុំចាំបាច់ឲ្យលោកមេភូមិ មេក្រុមដើរទៅហៅដល់ផ្ទះឡើយ។ ក្នុងនោះដែរអាជ្ញាធរសុំឲ្យអាណាព្យាបាលកុមារា កុមារី ចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំត្រូវយកសំបុត្រកំណើតអមដោយប័ណ្ណគ្រួសារ ឬសៀវភៅគ្រួសារមកជាមួយដើម្បីឲ្យមន្ត្រីសាលាសង្កាត់ទទួលចុះឈ្មោះតាមក្រុម និងភូមិបញ្ជូនទៅសាលាខណ្ឌច្បារអំពៅ មុនពេលបញ្ជូនបន្តទៅចាក់ថ្នាំនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ។

លោក ពៅ ហួត បានបញ្ជាក់ថា គ្រាន់តែឮប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំភ្លាម ក៏ស្រាប់តែអាណាព្យាបាលកុមារនាំគ្នាដឹកដៃកូនចៅមកសុំចុះឈ្មោះចាក់វ៉ាក់សាំងតាំងពីសម្តេចប្រកាសនាថ្ងៃទី១៥ ខែកញ្ញា។ នេះដោយសារតែពួកគាត់មិនចង់ឲ្យកូនចៅឆ្លងជំងឺកូវីដ១៩ដ៏សាហាវនេះ៕
អត្ថបទ៖ នរា


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


