ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ នៅតាមមណ្ឌសុខភាពជិតផ្ទះលោកអ្នក។

រដ្ឋបាលខេត្តបានជូនដំណឹង ដល់សាធារណជន និងមាតាបិតា ឬអាណាព្យាបាលទាំងអស់ ជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅតាមទីកន្លែង ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៦ ខែតុលា ស្រុកអូរជ្រៅ ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២២ ខែកញ្ញា ស្រុកមង្គលបូរី ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែកញ្ញា ស្រុកម៉ាឡៃ ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែកញ្ញា ស្រុកស្វាយចេក ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២៨ ខែកញ្ញា ស្រុកថ្មពួក ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ស្រុកភ្នំស្រុក ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។ ស្រុកព្រះនេត្រព្រះ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ ទីកន្លែងដែលត្រូវមកទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំសង្កាត់ របស់ស្រុកក្រុង ទូទាំងខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃច័ន្ទដល់ ថ្ងៃអាទិត្យ ពេលព្រឹកពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង១១៖៣០ នាទីពេលរសៀលពីម៉ោង១៣ ដល់ម៉ោង១៦ ល្ងាច។

ម្តាយ ឪពុកកូន រំពឹងថា នៅពេលដែលកូនៗបានចាក់វ៉ាក់សាំង ពួកគេនឹងមានសុខភាពល្អ ហើយអាចចូលរៀននៅតាមសាលារដ្ឋនិងឯកជនបានឆាប់ៗដែរគាត់បានថ្លែងអំណរអរគុណយ៉ាងជ្រោលជៅជូនសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់វ៉ាក់សាំងដល់ក្រុមកុមារតូចៗ ក្រោយចាក់ថ្នាំរួចបន្តអនុវត្តវិធានការសុខាភិបាល៣កុំ៣ការពារជាប្រចាំមិនអាចធ្វេសប្រហែសបានឡើយ៕


អត្ថបទៈ វ៉ាន់ ណាង
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


