Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន នៅ​តាម​គ្រឹះស្ថានសិក្សា​ ដែល​មាន​ហានិភ័យ​ទាប ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ឧត្ដរមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឧត្ដរមានជ័យ អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរ​ការរៀន និង​បង្រៀន នៅ​តាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ដែលមាន​ហានិភ័យ​ទាប ដោយ​អនុវត្តតាម​ស្តង់ដារ​ប្រតិបត្តិ (SOP) ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន កុស​ល្យ បាន​មានប្រសាសន៍ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ បានចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ ការ​បង្រៀន និង​រៀន​ជា​បណ្ដុំ​ឡើងវិញ​នៅ​តា​គ្រឹះស្ថានសិក្សា​សាធារណរដ្ឋ​មួយចំនួន ដែល​មាន​ហានិភ័យ​ទាប ដោយ​អនុវត្ត​តាម​ស្តង់ដារ​ប្រតិបត្តិ (SOP) ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​សាលារៀន បន្ទាប់ពី​ផ្អាក​ការសិក្សា​មួយរយៈ​ដោយ​ស្ថានភាព​ចម្លង​រាតត្បាត​ពី​សំណាក់​ជំងឺ​កូ​វីដ​-១៩។

នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្ដម អភិបាល ខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ និង​ស្តាប់​តាម​ដំបូន្មាន​លោកគ្រូ​អ្នកគ្រូ ជាពិសេស​ត្រូវ​ថែរក្សា​អនាម័យ​ជាប្រចាំ​ដោយ​ធ្វើ​ការ​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​អាល់កុល ឬ ជែ​ល ការរក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា និង​ហាម​ជួបជុំគ្នា​ជា​ក្រុម ដែលនាំ​អោយ​មានការ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដោយ​ប្រការ​ណាមួយ​។

លោក ប៉ិច រតនា ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡាខេត្ត បាន​ឲ្យ​ដឹងថា ការបើក​ឲ្យ​ដំណើរការ​សាលា​នេះដែរ ត្រូវបាន​អនុវត្តន៍​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​(SOP) រួមមាន ការ​រក្សា​គម្លាត លាង​សម្អាត​បន្ទប់រៀន បន្ទប់ទឹក ការរៀបចំ​កន្លែង​លាងដៃ មាន​សាប៊ូ អាល់កុល ឬ​ជែ​ល ការ​ត្រៀម​ម៉ាស៊ីន​វាស់​កំដៅ ម៉ាស់ ការរៀបចំ​បន្ទប់​សម្រាប់​សង្គ្រោះ​បឋម និង​អ្នក​ប្រចាំការ ហើយ​ទន្ទឹមគ្នានេះ​សាលារៀន ត្រូវ​រៀបចំ​គណៈកម្មការ​សុខ​ភាព រៀបចំ​ក្រុមប្រឹក្សា​កុមារ​និង​យុវជន ដើម្បី​ជួយ​សម្រួល​ក្នុងការ​វាស់​កំដៅ និង​បាញ់​អាល់កុល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រក្សា​សុវត្ថិភាព​សិក្សា របស់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​។

លោក​បាន​បញ្ជាក់​ដែរ​ថា ការ​បើក​ដំណើរការ​បង្រៀន និង​រៀន​តាម​បណ្តុំ ដោយ​អនុវត្តតាម​ស្តង់ដារ​ប្រតិបត្តិ (SOP) សម្រាប់​ជំហាន​ទី​១​នេះ មាន​សាលារៀន​សរុប​ចំនួន ១០៩​សាលា ក្នុងចំណោម​សាលា​រដ្ឋ​សរុប​ចំនួន ២៥៧​សាលា​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

កម្ពុជា ធ្លាប់ឈ្នះ ហ្វីលីពីន ២​លើក​ចុង​ក្រោយ មុន​ប៉ះគ្នា​ម៉ោង​៦​ល្ងាច​នេះ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អសន្តិសុខនៅថៃ! បុរសក្លែងធ្វើប៉ូលិស ចាប់ជម្រិតនិងប្លន់ទេសចរបរទេស 

ជីវិតកម្សាន្ដ២ ម៉ោង មុន

បារមី បង្ហើបថា កំពុងផលិតកម្មវិធីប្រលង Rapper ថ្មីមួយជារបស់ខ្មែរ ដោយគ្រោងដាក់ចេញដើមខែសីហា

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម១៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

បើទៅ Walk Street ដាក់កន្ទេលទៅផង​ ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»

Sokha Hotels

ព័ត៌មានពេញនិយម