ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ សន្យាជំរុញនូវដំណោះស្រាយជូនក្រុមហ៊ុនដើម្បីវិនិយោគលើការតបណ្តាញទឹកស្អាត
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ទោះបីកាលពីចុះអនុស្សារណៈយោគយល់គ្នាតំណាងក្រសួងមិនបានចូលរួមក៏ដោយ តែពេលនេះលោកនឹងខិតខំដោះស្រាយជូន ក្នុងជម្រើសមួយដើម្បីយកទៅពិចារណា គឺលទ្ធភាពល្អតែមួយគត់ដោយក្រុមហ៊ុនត្រូវវិនិយោគលើការតបណ្តាញចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមិញក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគឈ្មោះ AIAI នៅទីស្តីការក្រសួង និងតាមប្រព័ន្ធអនឡាញ ។
កិច្ចប្រជុំនេះក្នុងន័យដើម្បីចូលរួមការពារប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានានៅជុំវិញខេត្តសៀមរាប ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោក ក្នុងនោះអាកាសយានដ្ឋាន អន្តរជាតិ ខេត្តសៀមរាប ចាស់ក៏ត្រូវរាជរដ្ឋាភិបាលសម្រេចឲ្យមានការប្តូរទីតាំង និងតម្រូវឲ្យមានការវិនិយោគនូវព្រលានយន្តហោះថ្មី ឲ្យមានលក្ខណៈឆ្ងាយពីទីរួមខេត្ត និងពីប្រាសាទអង្គរវត្តផងដែរ ។ ជាក់ស្តែងបន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីចិនមកពីខេត្តយូណាន ស្តីពីការវិនិយោគអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីរួចមក ដំណើរការសាងសង់មកដល់បច្ចុប្បន្នបានចំនួន៤៥% ហើយនឹងគ្រោងសម្រេចរួចរាល់នៅចុងឆ្នាំ ២០២២ ខាងមុខនេះ។ ប៉ុន្តែចំពោះមុខគឺមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ទឹកស្អាត ពីព្រោះអាកាស យានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវបានប្តូរទីតាំងនៅក្នុងស្រុកសូត្រនិគម មានចម្ងាយប្រមាណ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប និង៤០គីឡូម៉ែត្រពីព្រលានចាស់ដែលព្រលានថ្មីនេះមានផ្ទៃដីសរុបប្រមាណ៧០០ហិចតា វិនិយោគជាលក្ខណៈ BOT រយៈពេល៥៥ឆ្នាំ។

បន្ទាប់ពីស្តាប់របាយការណ៍ពីលោក ម៉ៅ ហាវណ្ណាល់ និងបទបង្ហាញពីតំណាងក្រុមហ៊ុន AIAI វិនិយោគព្រលានយន្តហោះថ្មីសៀមរាប ដូចរៀបរាប់ខាងលើរួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ទោះបីកាលពីចុះអនុស្សារណៈយោគយល់គ្នាតំណាងក្រសួងមិនបានចូលរួមក៏ដោយ តែពេលនេះលោកនឹងខិតខំដោះស្រាយជូនក្នុងជម្រើសមួយដើម្បីយកទៅពិចារណា គឺលទ្ធភាពល្អតែមួយគត់ ដោយក្រុមហ៊ុនត្រូវវិនិយោគលើការតបណ្តាញចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីប្រមាណជិត២៥គីឡូម៉ែត្រ ដោយប្រើបំពង់ទុយោពីដើមទីទំហំ ៦០០ម.ម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្តដើម្បីឲ្យការងារនេះដើរទាន់នឹងការដ្ឋានសាងសង់ ក្នុងនោះទឹក ប្រាក់ចំណាយប្រមាណ១២ ទៅ១៣លានដុល្លារអាមេរិក។ ការចំណាយនេះគឺយើងគិតការផ្គត់ផ្គង់ក្នុងមួយថ្ងៃ៥ពាន់ម៉ែតគូប ទៅ១ម៉ឺនម៉ែត្រគូប លើសពីគម្រោងរបស់ក្រុមហ៊ុនសុំតែ២ពាន់ម៉ែតគូប ពីព្រោះ លោកកិត្តិសេដ្ឋាបណ្ឌិតគិតថា មិនគ្រប់គ្រាន់ទេបើមើលពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន មានទឹកប្រាក់ហូតដល់១៥០០ លានដុល្លារឯណោះ ដោយរួមបញ្ចូលទាំងមូលដ្ឋានអាជីវកម្ម រោងចក្រសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនចិន បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំនិងកិច្ចសហការជួយគាំទ្រយ៉ាងល្អរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ហើយនឹងពាំនាំព័ត៌មាននេះជូនទៅថ្នាក់លើរបស់ខ្លួនដើម្បីពិចារណា និងសម្រេច៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


