Connect with us

ព័ត៌មានជាតិ

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

បានផុស

នៅ

ការរកដំណោះស្រាយ រវាងក្រុមរថយន្តសាំងយ៉ុងដឹកផ្លែឈើ ជាមួយអង្គភាពគយប្រចាំច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កំពុងឈរលើគោលការណ៍ ៣ចំណុច ដើម្បីឲ្យភាគីទាំងសងខាង អាចទទួលយកបាន នៅក្នុងថេរ:វេលា ១ខែពេញ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានការប្រមូលផ្តុំគ្នាមួយ ពីសំណាក់ក្រុមអ្នកបើករថយន្តសាំងយ៉ុង ដែលមានមុខរបរដឹកផ្លែឈើ ចេញ-ចូល តាមច្រកអន្តរជាតិដូង ជាមួយនឹងអង្គភាពគយ ដែលឈរ ជើងនៅទីនោះ ដោយការតវ៉ានេះ បានធ្វើឡើងនៅមុខស្នាក់ការគយ និងរដ្ឋាករ ក្នុងភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។

ទិសដៅនៃការតវ៉ា គឺពួកគេបានស្នើសុំឲ្យគយបញ្ចុះតម្លៃ លើការយកលុយក្បាលឡាន ពី២០ម៉ឺនរៀល សុំមកនៅត្រឹម ៥ម៉ឺនរៀលវិញ ដោយសារតែបច្ចុប្បន្ន ពួកគេរកមិនសូវបាន។ ឯប្រេងក៏ថ្លៃ មិនអាចមានប្រាក់ចំណេញ ដើម្បីទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃបានឡើយ។

ក្រោយពីមានបញ្ហាដោះស្រាយមិនចេញរួចមក លោក សុខ គឹមខុន អភិបាល  នៃគណៈអភិបាលស្រុកកំរៀង និងសហការី បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច បានចុះសំណេះសំណាល និងរកដំណោះស្រាយ ជាមួយភាគីទាំងសងខាង ដោយមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខេត្តមួយរូបផងដែរ។

ដំណោះស្រាយនោះ គឺឈរលើគោលការណ៍ ៣ចំណុច ទី១.អង្គភាពគយ និងរដ្ឋាករច្រកដូង ព្រមតាមសំណូមពររបស់អាជីវករ ក្នុងតម្លៃ ៥ម៉ឺនរៀល ជាបណ្តោះអាសន្នក្នុងរយ:ពេល១ខែ សម្រាប់ក្បាលឡានមួយជើង។ ទី២. សុំទុកឱកាសឲ្យអង្គភាពគយ និងរដ្ឋាករច្រកដូងធ្វើសំណើ និងរាយការណ៍ទៅថ្នាក់ដឹកនាំរបស់ខ្លួនសិន ដើម្បីរង់ចាំការសម្រេច។ និងទី. ក្រោយពីមានការសម្រេចពីថ្នាក់ដឹកនាំហើយ មន្ត្រីគយ នឹងចុះមកជួបក្រុមអាជីវករម្តងទៀត ដើម្បីរិះរកតម្លៃណាមួយ ដែលធ្វើឲ្យភាគីទាំងសងខាង អាចទទួលយកបាន។

ជាលទ្ធផល ក្រុមអាជីវករសប្បាយចិត្ត រីករាយនូវដំណោះស្រាយ និងលក្ខខណ្ឌមួយចំនួនខាងលើនេះ ដោយបានបញ្ជាក់លើកិច្ចសន្យា របស់តំណាងអាជីវករដឹកផ្លៃឈើ ដោយសន្យាមិនបង្កឲ្យមានបញ្ហាខុស និងផ្លូវច្បាប់ឡើយ ដែលជាទង្វើខុសច្បាប់ ក្នុងការប្រមូលផ្ដុំកម្លាំង ខូចសណ្ដាប់ធ្នាប់មិនល្អដល់សង្គម៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ  

សន្តិសុខសង្គម៧ ម៉ោង មុន

សពក្មេងប្រុសម្នាក់ លង់ទឹកនៅទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ត្រូវបានពលរដ្ឋប្រទះឃើញជាង ១គីឡូ​ម៉ែត្រពីកន្លែងកើតហេតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះការបាញ់ប្រហារនៅសាលារៀន រុស្ស៊ី ស្លាប់ ៩ នាក់ និងរបួសច្រើននាក់ (មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងសាធារណការ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ “មិនទាន់អនុញ្ញាត” ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ព្រមានឲ្យប្រុងជើងការ ខណៈព្យុះទីហ្វុង Noru ខិតជិតមកដល់

Sokha Hotels

ព័ត៌មានពេញនិយម