ព័ត៌មានជាតិ
អាជ្ញាធរ៖ ការដ្ឋានសំណង់កម្ពស់ ជិត ៣០ជាន់ នៅក្បែរសាលាខណ្ឌទួលគោក អនុវត្តតាមច្បាប់
អាជ្ញាធរខណ្ឌទួលគោក អះអាងថា ការរដ្ឋានសំណង់កម្ពស់ ២៩ ជាន់ កំពុងដំណើរការសាងសង់ ស្ថិតនៅជាប់ អាគារសាលាខណ្ឌគោក មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់លេខ។

ការសាងសង់អាគារស្នាក់នៅរួម និងការិយាល័យ ដែលមានកម្ពស់រហូតដល់ ២៩ ជាន់ ស្ថិតនៅជាប់អគារសាលាខណ្ឌទួលគោក លើផ្លូវលេខ ៥៩៦ កែងផ្លូវលេខ ៣២៩ ភូមិ ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងដំណើរការនៃការសាងសង់យ៉ាងមមាញឹកផងដែរ។
អាជ្ញាធរខណ្ឌទួលគោក ក្រោយពីមានការរិះគន់តាមបណ្ដាញព័ត៌មានមួយដែលថា ការដ្ឋាននេះធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក តំណាងឱ្យលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការសាងសង់អាគារដ៏ខ្ពស់ស្កឹមស្កៃមួយនេះភ្លាមដែរ។

ក្រោយពីបានធ្វើការចុះត្រួតពិនិត្យ លោក ទៀវ សំអឿន បានបញ្ជាក់ឲ្យដឹងថា ការរដ្ឋានសំណង់ដែលត្រូវសាងសង់រហូតដល់កម្ពស់រហូតដល់ ២៩ ជាន់នេះ មានទីតាំងស្ថិតនៅជាប់ និងអាគារសាលាខណ្ឌគោក មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់លេខ ០០៤ ចុះថ្ងៃទី ០៨ ខែមករាឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យលោក វ៉ង សៀងស៊ីន បើកការដ្ឋាន ដែលមានអគារស្នាក់នៅរួម និងការិយាល័យ ចំនួន ០១ អគារ កម្ពស់អតិបរមា ៩២,០០ ម៉ែត្រ មានជាន់ក្រោមដី ០១ ជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ ជាន់ទី ០១ ដល់ជាន់ទី ២៩ និងដំបូលទែរ៉ស់ មានផ្ទៃក្រឡាសំណង់សរុប ២៧ ៨៩០,២៨ ម៉ែត្រក្រឡា នៅលើដីឡូត៍ទំហំ ១ ៣២៥,០០ម៉ែត្រក្រឡា។

លោកបន្តថា ក្រោយពីក្រុមការងារបានចុះវាស់វែងឃើញថា គម្លាតអគារ និងព្រំដីគ្រប់ជ្រុងត្រឹមត្រូវតាមច្បាប់អនុញ្ញាត ហើយការដ្ឋានបានហ៊ុមព័ទ្ធ របងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ចំពោះការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ក្រុមការងារបានពិនិត្យឃើញថា មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អមានការរៀបចំណត មានភ្នាក់ងារសន្តិសុខជួយសម្រួលចរាចរណ៍ និងបោះសំអាតជាប្រចាំ។ ក្រោយពិនិត្យរួចក្រុមការងារបានណែនាំឲ្យបន្តអនុវត្តតាមលិខិតអនុញ្ញាតនិងប្លង់ស្ថាបនាឱ្យបានត្រឹមត្រូវ។

លោកបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៌មានមួយដែលថា ការដ្ឋាននេះធ្វើឲ្យប៉ះពាល់ទៅដល់របៀបរបបរៀបរយសាធារណៈនោះ គឺជាព័ត៌មានមិនពិតនោះទេ ដោយសារតែខាងម្ចាស់ការដ្ឋានសំណង់គេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទាំងអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងស្រាប់តាមការណែនាំរបស់អាជ្ញាធរផងដែរ។
ម្យ៉ាងវិញទៀតការដ្ឋាននេះនៅជាប់នឹងអាគារសាលាខណ្ឌទួលគោកថែមទៀតនោះ រឿងអី ដែលម្ចាស់ការដ្ឋានត្រូវបណ្តែតបណ្តោយអោយមានកំហុសនោះ។
បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌទួលគោកបានអោយដឹងថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានអគារខ្ពស់ៗជាង៤០អគារ៕
អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


