Connect with us

ព័ត៌មានជាតិ

តម្លៃសាច់ជ្រូករស់ និងតម្លៃលក់នៅលើទីផ្សារ មានការធ្លាក់ចុះក្នុងឱកាសភ្ជុំបិណ្ឌ

បានផុស

នៅ

តម្លៃសាច់ជ្រូករស់ និងតម្លៃសាច់ជ្រូកនៅលើទីផ្សារ មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្របពេល​ដែល​ប្រ​ទេ​ស​កម្ពុជា​​បាន និង​កំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមឲ្យដឹងពីលោក ស៊្រុន ពៅ ប្រធានសមាគមអ្ន​កចិញ្ចឹ​ម​សត្វកម្ពុជា។

លោក ស្រ៊ុន ពៅ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តម្លៃ​សាច់​ជ្រូកមានការ​ធ្លាក់​ចុះជាខ្លាំង ទាំងតម្លៃជ្រូករស់ និងសាច់ជ្រូកដែលលក់នៅលើទីផ្សារ។ លោកថា នៅពេលមុនភ្ជុំបិណ្ឌប៉ុន្មានថ្ងៃ តម្លៃជ្រូករស់ក្នុង ១គីឡូតម្លៃ ១៣,០០០រៀល តែឥឡូវនៅសល់តែ ៩,០០០រៀលប៉ុណ្ណោះ។ ចំណែកឯសាច់ជ្រូក​លក់​នៅលើទីផ្សារវិញ សាច់សុទ្ធមានតម្លៃ ១៨,០០០រៀល ហើយសាច់ បីជាន់តម្លៃ ពី២០,០០០ ទៅ ២២,០០០​រៀលប៉ុណ្ណោះ ហើយធ្លាក់តម្លៃនេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់អ្នកចិញ្ចឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមអ្ន​កចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា «នៅក្នុងទីផ្សារប៉ុន្មានថ្ងៃនេះ ឃើញធ្លាក់ចុះយ៉ាងកំហុគ សាច់ជ្រូករស់ក៏ធ្លាក់ចុះយ៉ាងកំហុគ ហើយលក់អត់ចេញទៀតសាច់ជ្រូករស់ ដោយឡែកសាច់ជ្រូកនៅទីផ្សារ យើង​ឃើញហើយ សាច់សុទ្ធតម្លៃ ១៨,០០០រៀល ហើយសាច់ បីជាន់អីសល់តែ ២០,០០០ ២២,០០០ទេ អញ្ចឹង​អា​តម្លៃ​​អស់នេះ វាធ្លាក់ថ្លៃដ៏កំហុគនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមហើយ អ្នកចិញ្ចឹមបានន័យថា ក្រោមដើមផលិត​របស់​គាត់ហើយ ហើយលក់មិនចេញថែមទៀត»។

តាមលោក ស្រ៊ុន ពៅ តម្លៃសាច់ជ្រូកមានការធ្លាក់ចុះ គឺពិតជាធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ទទួលបាន​ផលចំណេញពិតមែន តែការចំណេញនេះ នឹងមិនទទួលបានរយៈពេលវែងនោះទេ ដោយសារតែនៅពេល​ដែល​ក​សិ​ករ ជាអ្នកចិញ្ចឹមលក់ចេញខាតនោះ ពួកគាត់ឈប់ចិញ្ចឹមបន្តទៀតហើយ។

កត្តាដែលនាំឲ្យតម្លៃជ្រូកធ្លាក់ចុះនោះ ដោយសារតែការនាំចូល និងការចិញ្ចឹមនៅក្នុងស្រុក មានការកើនឡើង។ លោកបញ្ជាក់ថា «កត្តានេះ មានពីរ កត្តាទី១ បញ្ហានាំចូល កត្តាទីពីរ បងប្អូនប្រជាពលរដ្ឋ​យើងចិញ្ចឹមបុកគ្នា មួយ​ភ្ជុំពីរភ្ជុំធ្វើឲ្យប៉ះគ្នា​ បានសេចក្ដីថា ការចិញ្ចឹមហ្នឹង ដូចថាធម្មតាទេ យើងពីដើមទម្លាប់ថា ភ្ជុំបិណ្ឌ ចូលឆ្នាំអី វាត្រូវតែ​ដាច់ហើយ តែវាស៊យ វាប៉ះនិងកូវីដ​ ផ្ទុះច្រើននៅតាមវត្តទៀត ហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់យ៉ាងកំហុគ»។

ប្រធានសមាគមអ្ន​កចិញ្ចឹមសត្វកម្ពុជា ស្រ៊ុន ពៅ បានឲ្យដឹងដែរថា បើតាមរបាយការណ៍ ដែលលោកទទួលបាន គឺ​ការ​​នាំចូលសត្វជ្រូករស់ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មួយថ្ងៃប្រមាណ ១,០០០ក្បាល។ យ៉ាងណាក៏ដោយ​ស​មាគមបានសំណូមពរ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យផ្អាកការនាំចូលតែម្ដង ដើម្បីសម្រួលដល់ការលក់ របស់កសិ​ករអ្នកចិញ្ចឹមជ្រូកក្នុងស្រុក៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២១ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម