Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​ សម្រួល​ភារកិច្ចអភិបាលខេត្តចំនួន ០៧ រូប

បានផុស

នៅ

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ០៧រូប។

-ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

-ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត​កំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្ត​ពោធិ៍សាត់។

-ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត​កំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង។

-ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត​រតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្ត​មណ្ឌលគិរី។

-តែងតាំង​ឯកឧត្តម​ញ៉ែម សំអឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី។

-ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត​ពោធិ៍សាត់ ទៅជាអភិបាល​នៃគណៈអភិបាលខេត្ត​កំពត។

-ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត​មណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម