ព័ត៌មានជាតិ
កិច្ចប្រជុំការគ្រប់គ្រងច្រកចេញ-ចូលនិងពលករមកពីក្រៅប្រទេសក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក តំណាងឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ដែលផ្ដោតសំខាន់ទៅលើការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័កពលករដែលមកពីប្រទេសវៀតណាម ឫប្រទេសថៃ តាមបណ្តាច្រកព្រំដែន និងភូមិសាស្ត្រនានាក្នុងខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ ចំពោះវត្តមានឯកឧត្ដម សរ សុវណ្ណ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចុះមកបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យពីស្ថានភាព និងការងារគ្រប់គ្រងមណ្ឌលចត្តាឡីស័ក នៅក្នុងភូមិសាស្ត្រខេត្ដស្វាយរៀង នាពេលនេះ ជាពិសេសនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារកន្លងមកបានជួយសម្របសម្រួល និងគាំទ្រលើផ្នែកបច្ចេកទេសដល់ការអនុវត្តការងារគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក និងមណ្ឌលចត្តាឡីស័កក្នុងខេត្តស្វាយរៀង ដែលជាកិច្ចការស្នូលដ៏សំខាន់នៅក្នុងការរួមចំណែកដល់ការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ទាំងនៅក្នុងសហគមន៍ និងការនាំចូលជំងឺពីក្រៅប្រទេស ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីសភាពការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅក្នុងខេត្តស្វាយរៀង រួមនិងបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរមួយចំនួនទៀតជូនដល់អនុប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេសផងដែរ។
ឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស បានថ្លែងការកោតសសើនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារស្រាវជ្រាវពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាក្នុងការចូលរួមទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើគិតមកដល់បច្ចុប្បន្ននេះនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអមដំណើរ ឯកឧត្តម សរ សុវណ្ណ ព្រមទាំងគណប្រតិភូ ចុះត្រួតពិនិត្យតាមទីតាំងមណ្ឌលចត្តាឡីស័ក ទាំងអស់ចំនួន០៥ទីតាំង ក្នុងចំណោមក្រុង-ស្រុក ចំនួន៣គឺ÷ ស្រុកកំពង់រោទិ៍, ស្រុកចន្ទ្រា, និងក្រុងបាវិត៕
អត្ថបទ៖ ភក្ដី





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


