Connect with us

ព័ត៌មានជាតិ

រូប​ចម្លាក់​​​​តំណាង​ជាតិ​​កម្ពុជា ​ផុស​ឡើង​ត្រដែត ​​​នៅ​ទី​ក្រុង​មហាសេដ្ឋី​ឌុយបៃ

បានផុស

នៅ

ប្រទេសកម្ពុជាបានបង្ហាញនូវសក្តានុពលការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍និងការផ្សព្វផ្សាយនូវសមិទ្ធផលនានាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ប្រទេសអារ៉ាប់រួម ដើម្បីទាក់ទាញអ្នកវិនិយោគិននិងភ្ញៀវទសចរមកទស្សនានិងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។

ពិព័រណ៍នេះធ្វើឡើងក្រោមប្រធានបទ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future)  និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។

តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។

ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។

បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ដោយបានរៀបចំសាងសង់ពន្លាជាតិលើផ្ទៃដីទំហំ ៣៨៤.៥ ម២ មានកម្ពស់ ២ជាន់។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងពន្លាជាតិស្ថិតនៅក្នុងប្រធានបទរង ទី៣ (និរន្តរភាព) ក្នុងអគារ លេខៈ SA03-A ស្ថិតនៅក្នុងសង្កាត់ Sustainability។

ក្រសួងពាណិជ្ជកម្ម បានបន្តថាពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ   ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា«គោលដៅចម្បងរបស់យើង គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជាឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា»។

រកម្ពុជា ជាប្រទេសដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវភាពសម្បូរបែបនៃសិល្បៈ វប្បធម៌របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍ ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព” ជាប្រធានបទរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា  ស្របតាមប្រធានបទរួមនៃពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ភ្ជាប់ចិត្ត បង្កើតអនាគត រួមផ្សំនឹងបទពិសោធន៍ចូលរួមពិព័រណ៍ពិភពលោកជាច្រើនឆ្នាំកន្លងទៅ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំឡើងដោយច្របាច់ បញ្ចូលគ្នានូវសម័យកាលសំខាន់ជាប្រវត្តិសាស្រ្តរបស់ខ្លួនគឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញ បច្ចុប្បន្ន។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអញ្ជើញជនរួមជាតិ និងភ្ញៀវអន្តរជាតិចូលរួមគាំទ្រ និងចូល ទស្សនាពន្លាជាតិកម្ពុជា ឲ្យបានច្រើនកុះករ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម