គូស្នេហ៍តារាខ្មែរគំរូ ៤ ដួង ទទួលបានការសរសើរ និងគាំទ្រពីមហាជនលើវិថីជីវិត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គូស្នេហ៍តារាខ្មែរគំរូ ៤ ដួង ទទួលបានការសរសើរ និងគាំទ្រពីមហាជនលើវិថីជីវិត​

បានផុស

នៅ

ជា​ការ​ពិត​បើ​និយាយ​ពី​រឿងរ៉ាវ នៃ​ប្រវត្តិ​ស្នេហា​កើតឡើង​តែង​មាន​កំណើត​ខុសៗ​គ្នា​ ដោយ​ខ្លះ​កើត​ចេញ​ពី​ការ​រាប់អាន​ស្វែងយល់​ចិត្ត​គ្នា​យូរ​ខែ​យូរ​ឆ្នាំ​ទម្រាំ​លេចចេញ​ជា​រឿង​ស្នេហា ​ចំណែក​ខ្លះ​ទៀត​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​ថ្ងៃនេះ កម្ពុជា​ថ្មី សូម​នាំ​អារម្មណ៍​មហាជន​មក​មើល​តារា​ខ្មែរ​ទាំង ៤ គូ​នេះ ​ដែល​ស្នេហា​របស់​ពួកគេ​សុទ្ធ​តែ​មាន​ប្រភព​ពី “Friendzone” មាន​ន័យ​ថា​ មិត្តភាព​បាន​នាំ​ពួកគេ​ឲ្យ​ចេះ​យល់ចិត្ត​គ្នា​រហូត​វិវត្ត​ទៅជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ និង​គំរូ​ទៀត​ផង។

ក្នុង​នោះ ៖ ១.​ពិធី​ការិនី គង់ សុជាតិ និង​ស្វាមី​លោក ជា វិបុល រឿង​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​ខ្លាំង​បំផុត​។ ​អ្នក​ទាំងពីរ ​ត្រូវ​គេ​ដឹង​ថា ​ពីមុន​គឺជា​ដៃគូ​សិល្បៈ និង​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា​ ប៉ុន្តែ​ក្រោយមក​ពួកគេ​ក៏បាន​រាប់អាន​គ្នា​ដោយ​ប្រែក្លាយ​មិត្តភាព​នេះ​ទៅជា​ស្នេហា​និង​ឈាន​ដល់​ថ្ងៃ​សាង​ជីវិត​រួមគ្នា​ជា​គ្រួសារ​តែម្ដង។

២.​តារា​ពហុ​ជំនាញ ខាត់ សុឃីម និង​ស្វាមី​លោក ផាណូ អ្នក​សិល្បៈ​មួយ​គូ​នេះ​ក៏បាន​ក្លាយ​ជា​គូ​ស្នេហ៍​គំរូ​ប្រចាំ​ពិភព​សិល្បៈ​ខ្មែរ​ដែរ​។ ​មុន​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ប្រកាស​ជា​ផ្លូវការ​ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ​ពួកគេ​ស្រឡាញ់​គ្នា​។​ អ្វី​ដែល​គួរ​ឲ្យ​សរសើរ​ គឺ​ស្នេហា​បែប​ចាស់ទុំ​នេះ​ក៏បាន​នាំ​អ្នក​ទាំងពីរ​ឈាន​ដល់​ថ្ងៃ​រៀបការ​ផង​ដែរ។​

៣.​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​លោក​ គឹម សីហា សម្រាប់​តារា​សម្ដែង​ទាំង​ ២​ នាក់​នេះ​វិញ​ មាន​ឱកាស​បាន​ធ្វើការ​ជាមួយ​គ្នា​ច្រើន​រាប់មិនអស់​តាមរយៈ​ការងារ​សម្ដែង​។ ជា​មួយ​នោះ ដោយសារ​ឱកាស​នេះ​ ទើប​ពួកគេ​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ យូរៗ​ទៅ​ក៏​វិវត្ត​ទៅជា​ទំនាក់ទំនង​ស្នេហា ​ហើយ​កាន់​តែ​រំភើប​នោះ ​ពួកគេ​ក៏​សម្រេច​កាន់តែ​គ្នា​ចូល​រោងការ​រហូត​បាន​ចំណង​ដៃ​កូនស្រី​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង។

៤.​តារា​ចម្រៀង យក់ ឋិត​រដ្ឋា និង​ស្វាមី​លោក​ ឃុំ ប៉ុណ្ណាដែត គឺ​តារា​ខ្មែរ​មួយ​គូ​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ណាស់​ដែរ​។ ប៉ុន្តែ​បន្ទាប់ពី​ចំណាយ​ពេល​នៅ​ជិត​គ្នា ផ្តល់​កម្លាំងចិត្ត​គ្នា ​និង​គាំទ្រ​គ្រប់យ៉ាង​ ទើប​ដឹង​ថា​ ពួកគេ​សំខាន់​ចំពោះ​គ្នា​កម្រិត​ណា ​ដូចនេះ​ពាក្យ​ថា «Frie ndzone» លែង​មាន​ទៀត​ហើយ​សម្រាប់​ពួកគេ ព្រោះ​ត្រូវ​ជំនួស​ដោយ​ពាក្យ​ថា «​ស្នេហា​» វិញ៕

អត្ថបទ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services