Connect with us

ព័ត៌មានជាតិ

ពលករខ្មែរចំនួន ៣៣នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួនក្បែរព្រំដែន

បានផុស

នៅ

ពលករខ្មែរចំនួន ៣៣នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃឃាត់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងព្រឺ ក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន ៣៣នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះមានប្រុស ១៦នាក់ និងស្រី ១៧នាក់។

ក្រោយការឃាត់ខ្លួន ពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មានបំណងឆ្លង ចូលទៅរកការងារធ្វើនៅក្នុងប្រទេស​ថៃ តែក៏ត្រូវឃាត់ខ្លួនតែម្តង។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅឲ្យអធិការដ្ឋានតម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម