ព័ត៌មានជាតិ
មេខ្យល់៣នាក់ នាំពលករឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមពលករទាំង៨នាក់
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិខាងលើនេះ ដោយមានការសហការរួមគ្នារវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនព្រមទាំងកម្លាំងវរសេនាតូចលេខ៥៣៣ផង។ ពលករខ្មែរ ដែលត្រូវធ្វើការឃាត់ខ្លួនសរុបចំនួន៨នាក់ ក្នុងនោះបានរកឃើញមេខ្យល់ចំនួន៣នាក់ ដែលល្មើសបាននាំមនុស្សឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយផ្ទុយពីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់បន្តថា ការបង្ក្រាបទប់ស្កាត់ករណីប្រុងនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃនេះ ធ្វើឡើងនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពខាងលើបន្ថែមបន្តថា មេខ្យល់ប្រុសស្រីទាំង៣នាក់រួមមាន ឈ្មោះ ធូ ធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែក២នាក់ មានឈ្មោះ បូ វនភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកំពុងបន្តនីតិវិធី។



ជាមួយគ្នានេះដែរ កម្លាំងបង្ក្រាបបានដកហូតបានវត្ថុតាង បានមួយចំនួនរួមមាន រថយន្ត០១គ្រឿងម៉ាកToyotaCamry ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩០ពា ក់ស្លាកលេខង.៥៨៦៩ភព២រួមទាំង និងម៉ូតូចំនួន០២គ្រឿងទៀត ម៉ាកហុងឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ និងម៉ាកវេវពណ៌ក្រហមលាយខ្មៅផលិតឆ្នាំ២០១៨។ បន្ទាប់ពីបញ្ចប់ការសាកសួរកម្លាំងបង្ក្រាប បានប្រគល់ទាំងពលករទាំងមុខសញ្ញាមេខ្យល់ និងវត្ថុតាងទៅឲ្យកម្លាំងអធិការដ្ឋានស្រុកសំពៅលូន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ