Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ដែលបានផុសប្រមាថមើលងាយសមត្ថកិច្ច​ ត្រូវបានហៅឲ្យ​ចូលខ្លួនបំភ្លឺ​ និងសុំទោសជាសាធារណៈ

បានផុស

នៅ

យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគ​របាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែតុលា បានឲ្យដឹងថា ចំពោះគណនីហ្វេសប៊ុកមួយឈ្មោះថា ដានៅលក់ទូរស័ព្ទគ្រប់ប្រភេទ ដែលបានផុសព័ត៌មានមិនពិត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃឆ្ងាយដូចមេឃនិងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាល ដែលជាអ្នកអនុវត្តច្បាប់។

សមត្ថកិច្ច បានបញ្ជាក់ថា តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង ៨ និង៣០នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក័យបត្រផាកពិន័យត្រឹមត្រូវ។

ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរស់ឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាថ មកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

រហូតដល់វេលាម៉ោង ២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១​ សមត្ថកិច្ចនៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា​ នៃផែនការងារសន្តិសុខ​ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម