ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលកំពុងនាំពលករ បម្រុងហែលឆ្លងទឹកអូរព្រំដែនចូលប្រទេសថៃ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល កម្លាំងចម្រុះដែលមានប៉ុស្តិ៍គីឡូ១៣កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។
ការទប់ស្កាត់នេះ បានធ្វើឡើង នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមេខ្យល់ បានចំនួន ២ នាក់ និងពលករចំនួន ៥ នាក់ ក្នុងនោះស្រី៣នាក់ ខណៈដែលពួកគេត្រៀមឆ្លងទឹកអូរព្រំដែនដែលកំពុងជន់ជោរ។ មេខ្យល់ទាំង២នាក់នោះគឺ ១.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ និង ២.ឈ្មោះ មឿន វីត ភេទប្រុស អាយុ៣៧ឆ្នាំ ជនទាំងពីរមានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករទាំង៥នាក់ មានទីលំនៅភូមិអូរគគីរកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។


បន្ទាប់ពីទប់ស្កាត់បាន និងសាកសួររួចមក កម្លាំងចម្រុះ បានធ្វើកំណត់ហេតុរួចបានប្រគល់ពលករនិងមុខសញ្ញា(មេខ្យល់)ខាងលើទៅឲ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្ត៕



អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



