ព័ត៌មានជាតិ
សិប្បករច្នៃប្រឌិត«ជាលសម្បុកមាន់»ធ្វើពីឫស្សី មានការចាប់អារម្មណ៍ច្រើនពីអ្នកទិញ
ក្រៅពីសិប្បកម្មផលិតឈ្នាង អង្រុត ទ្រូ ធ្វើពីដើមឫស្សីខ្មែរយើងពីដើមចេះច្នៃប្រឌិតដោយយកវត្ថុធាតុដើមពីដើមឫស្សីភាគច្រើនបានល្អឥតខ្ចោះ ដែលធ្វើឱ្យសិប្បករខ្មែរយើងដែលត្បាញពីឫស្សីមានការគាំទ្រច្រើនដូចជាថ្មីៗនេះ កសិករយើងបានបង្កើតស្នាដៃត្បាញជាលសម្បុកមាន់សម្រាប់ដាក់សត្វគ្រប់ប្រភេទ។

សិប្បករដែលរកឃើញការត្បាញជាលសម្បុកមាន់ពីវត្ថុធាតុដើមឫស្សីនេះឈ្មោះ ថា ធារ៉ា រស់នៅភូមិព្រៃចាស់ ក្នុងខេត្តសៀមរាប បានឱ្យដឹងថា បានបង្កើតស្នាដៃត្បាញជាលនេះទើបតែបានមិនដល់២ខែផងនោះទេ។
ក្នុងនោះសហគមន៍ភូមិព្រៃចាស់ ភាគច្រើនលើសលប់ច្រើនតែត្បាញឈ្នាង និងអង្រុត ផលិតចេញទៅក្រៅខេត្តប៉ុណ្ណោះ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះបងស្រី ធារ៉ា បានផ្តួចផ្តើមបង្កើតឡើងស្នាដៃត្បាញជាប្រភេទជាលសម្បុកមាន់ធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលកម្ម៉ង់ទិញច្រើន។
បងស្រី ធារ៉ា បន្តថា ជាលសម្បុកមាន់នេះ លក់ចេញមួយថ្លៃ២៣០០០រៀល ទៅ៣០០០០រៀលអាស្រ័យទៅនឹងអតិថិជនដែលជាវតិចឬច្រើនអាចចុះថ្លៃទៅតាមបរិមាណដែលទិញ ទោះបីជាតម្លៃលក់ចេញជាលនេះដែលអតិថិជនខ្លះថា ថ្លៃក៏ពិតមែន តែក៏មានអតិថិជនខ្លះទៀតលាន់មាត់សរសើរថា មិនថ្លៃទេ ដោយសារតែវត្ថុជាលនេះជាស្នាដៃត្បាញដោយដៃ។

គូសបញ្ជាក់ថា ជាលសម្បុកមាន់ដែលផលិតថ្មីនេះ អាចដាក់ប្រើប្រាស់ធ្វើជាសម្បុកមាន់ដាក់កូនឆ្កែកូនទន្សាយដោយក្នុងមួយថ្ងៃសមាជិកក្នុងសហគមន៍ភូមិព្រៃចាស់ អាចត្បាញជាលបានតែមួយប៉ុណ្ណោះ ហើយចំពោះវត្ថុធាតុដើមពីដើមឫស្សី គឺត្រូវការជ្រើសរើសដើមណាដែលត្រង់ទើបអាចផលិតបានល្អប្រសើរ។ បច្ចុប្បន្នអតិថិជនដែលកម្ម៉ង់ទិញ ច្រើនមកពីខេត្តកំពង់ចាម កំពង់ឆ្នាំង ភ្នំពេញ និងមានរហូតដល់ខេត្តស្ទឹងត្រែងក៏មានដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


