ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរខណ្ឌឫស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់នៅម្តុំ ផ្សារគីឡូម៉ែត្រលេខ៦ ឬផ្សារឆេកូ
ភាពអណាធិបតេយ្យ ឥតសណ្តាប់ធ្នាប់នៅម្តុំផ្សារគីឡូម៉ែត្រលេខ៦ ( ហៅ ) ផ្សារ ឆេកូ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ដោយសារតែ ក្រុមអាជីវកររំលោភយកចំណីផ្លូវសាធារណៈ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ និងទទួលផ្ញើម៉ូតូនៅលើទ្រូងផ្លូវជាប្រចាំ ដែលនាំឲ្យតំបន់មួយនេះ មានការកកស្ទះចរាចរស្ទើរជារៀងរាល់ថ្ងៃ ។
បញ្ហាទាំងនេះ មតិមហាជនបានលើកឡើងថា ប្រហែលមកពីប្រធានផ្សារគីឡូម៉ែត្រលេខ៦ បើកដៃឲ្យក្រុមអាជីវករដាក់តាំងទំនិញលក់ដូរ និងទទួលផ្ញើម៉ូតូនៅលើទ្រូងផ្លូវសាធារណៈ ទើបបង្កការកកស្ទះចរាចរស្ទើរជារៀងរាល់ថ្ងៃបែបនេះ។

ពលរដ្ឋលើកឡើងថា ផ្សារគីឡូម៉ែត្រលេខ៦ ( ហៅ ) ផ្សារ ឆេកូ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ចាប់ពីចំណុចផ្លូវជាតិលេខ៥ រហូតទៅដល់អតីត ផ្លូវរថភ្លើង គឺមានពលរដ្ឋមួយចំនួនកំពុងរំលោភបំពានយកចំណីផ្លូវសាធារណ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ហូរហែរ ចាប់តាំងពីមានការបិទផ្សារ ឆេកូ ម្តងរួចមក ដោយសារជំងឺកូវីដ-១៩ ក្រោយពីបើកផ្សារ ក៏មានអាជីវករមួយចំនួនចូលលក់នៅក្នុងផ្សារវិញធម្មតា ផ្ទុយទៅវិញក៏មានក្រុមអាជីវករមួយចំនួនទៀត មិនព្រមចូលលក់នៅក្នុងផ្សារនោះទេ គឺនៅលក់តាមផ្លូវសាធារណៈធ្វើព្រងើយ ។ ភាពអណាធិបតេយ្យ ឥតសណ្តាប់ធ្នាប់បែបនេះ គឺកើតឡើងជាយូមកហើយ ដែលនាំអោយអ្នកដំណើរឆ្លងកាត់តំបន់នេះ មានការរអ៊ូរទាំមិនដាច់ពីមាត់ ។

ពលរដ្ឋប្រាប់បន្តថា កន្លែងដែលឧស្សាហ៍ កកស្ទះចរាចរខ្លាំងជាង គឺ នៅចំណុចខាងមុខផ្សារ គីឡូម៉ែត្រលេខ៦ ( ហៅ ) ផ្សារ ឆេកូ ផ្ទាល់តែម្តង ដោយសារតែក្រុមអាជីវករដាក់តាំង នំ ចំណី ផ្លែឈើ និងសម្ភារៈផ្សេងៗ ក៏ដូចជា អ្នកទទួលផ្ញើម៉ូតូ នៅលើទ្រូងផ្លូវតែម្តង មិនដឹងថា មានការអនុញ្ញាតិពីខាងណានោះទេ ? បានជាហ៊ានទទួលផ្ញើម៉ូតូ ហើយយកម៉ូតូទៅដាក់លើទ្រូងផ្លូវបែបនេះ ? ។
ពលរដ្ឋបានលើកឡើងជាមតិខ្លះៗថា មូលហេតុ ដែលក្រុមអាជីវករ តែងតែហ៊ានដាក់តាំង នំ ចំណី ផ្លែឈើ និងសម្ភារៈផ្សេងៗ ក៏ដូចជា អ្នកទទួលផ្ញើម៉ូតូ ហើយយកម៉ូតូ ទៅដាក់ចតនៅលើទ្រូងផ្លូវសាធារណបែបនេះ ប្រហែលជាមានការអនុញ្ញាតិពីប្រធានផ្សារ ឬ មានការអនុញ្ញាតិពីអាជ្ញាធរសង្កាត់ ឬ មានការអនុញ្ញាតិពីអាជ្ញាធរខណ្ឌឬស្សីកែវ ហើយ ទើបក្រុមអាជីវករទាំងអស់នោះហ៊ានធ្វើបែបនេះ ??? ។

ទោះបីយ៉ាងណាក្តីពលរដ្ឋ សូមសំណូមពរ អាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ និងជាពិសេស អាជ្ញាធរខណ្ឌឬស្សីកែវ មេត្តាចាប់អារម្មណ៍ ជួយចុះរៀបចំសណ្តាប់ ចាប់ពីចំណុចផ្លូវជាតិលេខ៥ ម្តុំផ្សារ គីឡូម៉ែត្រលេខ៦ ( ផ្សារ ឆេកូ ) រហូតទៅដល់អតីតៈផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញផង ៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


