ព័ត៌មានជាតិ
អគ្គនាយកសហព័ន្ធសន្តិភាពសកល សុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២១ របស់ UPF
លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) បានលើកឡើងថា សម្ដេចតេជោ ហ៊ុនសែន មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនទូទាំងពិភពលោក ហើយសម្ដេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល។
លោកបណ្ឌិត យុន យ៉ុងហូ (Yun Young ho) សហប្រធានរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២១ និងជាអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែតុលានេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា លោកបណ្ឌិត យុន យ៉ុងហូ បានសម្ដែងការអបអរសាទ រចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានជាង ៩០ភាគរយ ដែលនេះគឺជាគំរូនៃការដឹកនាំ មិនត្រឹមតែប្រទេសកូរ៉េទេ គឺសម្រាប់ពិភពលោកទាំងមូល។
លោកបណ្ឌិត យុន យ៉ុងហូ ក៏បាននាំយកការផ្ដាំសួរសុខទុក្ខ និងការគោរពពីលោកស្រីបណ្ឌិត Hak Ja Han Moon មាតានៃសន្តិភាព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេ ជោ ហ៊ុន សែន ដែលបានសម្រេចចិត្តចូលរួម ក្នុងកិច្ចប្រជុំកំពូលលើប្រធានបទ «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងព្រមធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលនេះផងដែរ។
ក្នុងន័យនេះលោកបណ្ឌិត យ៉ុងហូ បានគោរពរាយការណ៍ជូនសម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំ នៃកិច្ចប្រជុំកំពូលនេះ។ លោក យ៉ុងហូ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន មានបេះដូងសន្តិភាព នៅក្នុងចក្ខុរបស់ប្រជាជន ទូទាំងពិភពលោក ហើយសម្ដេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិត យ៉ុងហូ បានគោរពស្នើសុំការណែនាំពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលនេះ ដើម្បីធ្វើយ៉ាងណា ឲ្យក្រុមការងាររៀបចំកិច្ចប្រជុំកំពូលនេះ សម្រេចបានជោគជ័យ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការនាំយកនូវការសួរសុខទុក្ខនិងក្តីគោរពពីលោកស្រីបណ្ឌិត Hak Ja Han Moon។ សម្ដេចតេជោ បានផ្ដល់នូវទស្សនៈវិស័យ ជូនលោកបណ្ឌិត យ៉ុង ហូ ពាក់ព័ន្ធកិច្ចប្រជុំកំពូលដែលកំពុងរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលនេះផង និងសម្រាប់កិច្ចសហប្រតិបត្តិការ របស់អង្គការយូភីអេស ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្របខណ្ឌមេគង្គផង៕
អត្ថបទ៖ ណារី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


