Connect with us

ព័ត៌មានជាតិ

ចុះបង្ក្រាបភោជនីយដ្ឋានមួយកន្លែង ដែលមានលួចលាក់បង្ក្រប់បើកខារ៉ាអូខេ ឃាត់ខ្លួនមនុស្សជិត ៧០នាក់

បានផុស

នៅ

ទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក  ត្រូវបានកម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាប ក្រោយរកឃើញថា ទីតាំងនេះមានលួចលាក់បង្កប់ខារ៉ាអូខេ និងបើកហាងផឹកស៊ីបង្កលក្ខណៈឲ្យមានការជួបជុំ បំពានបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ពី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌទួល គោក និងកម្លាំងនគរបាលពាក់ព័ន្ធក្រោមឱវាទ ជាច្រើនទៀតផងដែរ។

អាជ្ញាធរឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីទីតាំងភោជនីយដ្ឋានខាងលើ មានលួចលាក់បង្ក្រប់ខារ៉ាអូខេ ដោយឲ្យភ្ញៀវចូលផឹកស៊ីច្រៀងលេងកម្សាន្តរួចមក ក៏កម្លាំងអាជ្ញាធរពាក់ព័ន្ធបានបើកការស្រាវជ្រាវ រហូតកំណត់បានថា ទីតាំងខាងលើពិតជាមានការលួចលាក់បើកខារ៉ាអូខេ និងបង្កលក្ខណៈសម្បត្តិឲ្យមានការជួបជុំ បំពានទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញប្រាកដមែន ទើបកម្លាំងចម្រុះមានទាំងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បើកការចុះបង្ក្រាបតែម្តងទៅ។  

ជាលទ្ធផលនៃការចុះបង្ក្រាបទីតាំង សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុស-ស្រីសរុប ៦៧នាក់។​​ ក្នុងនោះដែរ ម្ចាស់ទីតាំងក៏ត្រូវឃាត់ខ្លួនផងដែរ ដោយបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ឬបន្តនីតិវិធីច្បាប់ នៅពេលក្រោយ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាន នូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្តិបុគ្គល និងសង្គម  អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលឲ្យភ្ញៀវ ចូលទទួលទានបានក្នុងបរិវេណទីតាំង។ ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩៕

អត្ថបទ៖ លី ហេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម