ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបើកទ្វាររថយន្តលួចកាបូបលុយរាប់ពាន់ដុល្លារ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារកណ្ដាល១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនក្នុងសកម្មភាពបើកទ្វាររថយន្តលួចយកកាបូបយកប្រាក់រាប់ពាន់ដុល្លារ និងក្រវិលពេជ្រ១គូរផង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង២០និង៣០នាទីយប់ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នៅចំណុចលើផ្លូវភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រារាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ណា ណាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ។ចំណែកជនរងគ្រោះឈ្មោះ អាំ វាសនា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះ លេខ១០ ផ្លូវលេខ៣ក្នុងបុរីពិភពថ្មីទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមតសមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេវេលាម៉ោង១៨និង៤៥នាទី ជនរងគ្រោះបាន ជិះរថយន្ដជាមួយម្តាយមកឈប់នៅមុខផ្ទះលេខ២៥១ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៥សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ ដោយអោយម្តាយរង់ចាំនៅក្នុងរថយន្ត ហើយទុកកាបូបស្ពាយពីក្រោយនៅក្នុងរថយន្ត ហើយជន រងគ្រោះបានចុះទៅទិញការ៉េមនៅក្បែរកន្លែងកើតហេតុ ស្រាប់តែខណៈនោះក៏មានជនសង្ស័យជិះកង់ម្នាក់ ឯងបានធ្វើសកម្មភាពបើកទ្វាររថយន្តខាងឆ្វេងលួចយកកាបូបស្ពាយនោះហើយជិះកង់រត់បាត់តែម្តង។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញអធិការដ្ឋាន ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ ហើយបានសហការជាមួយកម្លាំងប៉ុស្តិ៍ឬស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចលើផ្លូវក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាំខ្លួនមកកាន់ ស្នាក់ការប៉ុស្តិ៍ផ្សារកណ្តាលទី១ដើម្បីធ្វើការសាកសួរ ។
បើតាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបស្ពាយនោះ ពិតប្រាកដមែន ។
សមត្ថកិច្ចបានបញ្ជាក់ថាសម្ភារៈដែលបាត់បង់មាន លុយខ្មែរចំនួន១០០០ ០០០រៀល លុយដុល្លារចំនួន ១០០០$ ក្រវិលពេជ្រ ចំនួន០១គូ ចិញ្ចៀនពេជ្រ ចំនួន០១វង់។
ជនសង្ស័យ កំពុងរង់ចាំលោកគ្រូពេទ្យមកយកសំណាក រង់ចាំលទ្ធផលដើម្បីកសាងនិតិវិធីបញ្ជូនទៅ អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


