ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរកកូវីដលើអ្នកជំងឺឬអ្នកសង្ស័យចូលពេទ្យនៅបន្តធ្វើដដែល
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែតុលានេះថា បើទោះបីជាក្រសួងសុខាភិបាលបានឈប់ការធ្វើតេស្តរកជំងឺកូវីដ១៩ ទៅលើសពជំងឺទូទៅក៏ដោយ ក៏ការធ្វើតេស្តរកកូវីដលើអ្នកជំងឺ ឬអ្នកសង្ស័យពេលចូលមន្ទីរពេទ្យនៅតែបន្តធ្វើដដែលទេ។
លោកជំទាវបានបន្តថា « កាលណាឈឺ ឫសង្ស័យចូលពេទ្យ ពេទ្យគេត្រូវពិនិត្យមើលតាមបច្ចេកទេសដោយការធ្វើតេស្តក៏ជាវិធីមួយសម្រាប់បញ្ជាក់ដែរ»។

បច្ចុប្បន្ននេះ អ្នកជំងឺ ឬប្រជាពលរដ្ឋទូទៅចូលទៅសម្រាកពេទ្យ ឬទៅពិនិត្យសុខភាព និងសួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ត្រូវយកសំណាកមុននឹងអនុញ្ញាតឱ្យចូលសម្រាកពេទ្យ ឬសួរសុខទុក្ខអ្នកជំងឺ។ចំណែកពេទ្យខ្លះ គាត់យកសំណាកតែទៅលើអ្នកជំងឺសម្រាកពេទ្យ និងអ្នកកំដរប៉ុណ្ណោះ។ ចំពោះអ្នកជំងឺដែលទៅពិនិត្យសុខភាពធម្មតាមិនយកសំណាកទេ។
យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះដែលចេញដោយក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២១ ខែតុលាបានឱ្យដឹងថា ក្រសួងលែងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩លើសពអ្នកជំងឺទូទៅហើយ ដោយសារតែការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេងក្នុងចំណោមចំនួនប្រជាជនសរុប១៦លាននាក់។ ប៉ុន្តែក្រុមគ្រួសារសពត្រូវអនុវត្តទៅតាមវិធានការរបស់ក្រសួងពិសេស៣កុំនិង៣ការពារហើយការប្រារព្វពិធីបុណ្យសពត្រូវធ្វើក្នុងរយៈពេលខ្លីបំផុត និងកំណត់មនុស្សចូលរួមប្រមាណ៣០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន